• 2018-06-23 08:35:04
  • ព័ត៌មាន

ផ្អើល​មួយប្រទេស ចោរ​ថ្លើមធំ​​ជិះដល់​ Rolls-Royce ទៅ​ប្លន់​អ្នក​រត់​តាក់​ស៊ី​នៅ​កំពង់​សោម

  • 2018-06-23 08:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿងមិន​នឹកស្មានដល់មួយ ក្រោយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះ​សីហនុ បាន​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់បាន​រាយការពី​​ករណី​មាន​ជនល្មើស​​មួយ​ក្រុម​ជិះ​រថយន្ត​ទំនើប​ Rolls-Royce ធ្វើ​សកម្មភាព​ប្លន់បាន​សម្រេច។

យោង​តាម​ប្រភព​ព័ត៌មាន​​ពី​អគ្គស្នងការ​នគរបាលជាតិ​ឲ្យ​ដឹង​ថា មា​នជនជាតិចិន ៤ នាក់ បាន​ប្រើប្រាស់​មធ្យោបាយ​រថយន្ត Rolls-Royce ប្រព្រឹត្ត​បទ​ល្មើស​ប្លន់​ប្រដាប់​អាវុធ។

ជន​រង​គ្រោះ​ឈ្មោះ​ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ ដែល​ជា​អ្នក​បើក​រថយន្ត​តាក់ស៊ី​ មាន​ទី​លំនៅ​នៅ​រាជធានី​​ភ្នំពេញ​បាន​ប្តឹង​ថា ជនជាតិ​ចិន​​ ៤ នាក់​ បានហៅ​តាក់ស៊ី​របស់លោក​តាម​កម្មវិធី WeChat ដោយ​ហៅ​ដឹក​ទៅ​កន្លែង​ស្ងាត់ រួច​​ធ្វើសកម្មភាព​ភ្ជង់​ប្លន់។ ក្នុង​ហេតុការណ៍​នេះ លោក​បាន​បាត់បង់​លុយ​កាក់​និង​អត្តសញ្ញាណបណ្ណ​សម្គាល់​ខ្លួន​មួយ​ចំនួន។

តាមការ​សារភាព​របស់ជនល្មើស​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បានធ្វើ​សកម្មភាព​ ដោយ​ហៅ​អ្នក​រត់តាក់ស៊ី​ដែល​ធ្លាប់​ស្គាល់​គ្នា​ដឹក​ទៅ​កន្លែង​​ស្ងាត់ រួច​ធ្វើ​សកម្មភាព​​ភ្ជង់​ប្លន់​ជន​រង​គ្រោះ​តែម្ដង។

សមត្ថកិច្ច​បាន​ឆែ​ក​​រថយន្ត​របស់ក្រុមជនល្មើស​ ដោយ​ដកហូត​បាន​​អាវុធ​ខ្លី​ម៉ាករ៉ូ​​ឡូ​មួយ​ដើម​ មាន​គ្រាប់​​ចំនួន ៣​ គ្រាប់​ និង​លុយ​ចំនួន​៥០០​ដុល្លារ​ ដែល​ជនល្មើស​ទើប​នឹង​ប្លន់​យក​បាន​។

រូបភាព៖ Amchantha Sihanoukville

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

អត្ថបទ៖ រក្សា

មតិយោបល់