• 2018-06-22 08:51:49
  • ចំណេះដឹង

Smart Watch អាច​ជំនួស​នាឡិកា​ធម្មតា​បាន​ទេ?

  • 2018-06-22 08:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smart Watch មាន​ការ​ពេញ​និយម​ខ្លាំង​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ផលិត​ដោយ​ Samsung, Apple, Fitbit និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​។ មនុស្ស​មួយ​ចំនួន​ប្រហែល​គិត​ថា​ ពេល​នេះ​ចប់​ហើយ​ជំនាន់​នាឡិកា​ធម្មតា​។ តែ​នេះ​ មិន​អាច​កើតឡើង​នោះ​ទេ​ ផ្អែក​លើ​ហេតុផល​ទាំង​នេះ​។

Smart Watch ជា​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ ខណៈ​នាឡិកា​ធម្មតា​ ទាន់​សម័យ​ជាង​

ការ​រចនា​របស់​ Smart Watch មិន​ទាន់​មាន​ភាព​ទាន់​សម័យ​ ជាង​នាឡិកា​ធម្មតា​នោះ​ទេ​។ ឧទាហរណ៍​ មិន​សំខាន់​ Smart Watch ផលិត​មក​ល្អ​យ៉ាងម៉េច​នោះ​ទេ​ នៅ​តែ​ប្រើ​អេក្រង់​ LCD ដែល​មិន​អាច​ទាក់ទាញ​ដូច​នឹង​កញ្ចក់​ភ្លឺ​ថ្លា​ មិន​ពិបាក​មើល​ពេល​ថ្ងៃ​ត្រង់​លើ​នាឡិកា​នោះ​ឡើយ​។

ភាព​រឹងមាំ​

នាឡិកា​ធម្មតា​ មាន​ភាព​រឹងមាំ​ រួម​ទាំង​កញ្ចក់​ អាច​ប្រើ​បាន​យូរ​អង្វែង​ ហើយ​ពេល​ប៉ះ​នឹង​វត្ថុ​រឹង​មាន​ហានិភ័យ​តិចតួច​។ Smart Watch អាច​ស្រមៃ​បាន​ ពេល​ប៉ះ​នឹង​វត្ថុ​រឹង​ ងាយ​នឹង​ឆ្កូត​ ក៏​ដូចជា​ស្រាំ​ អាច​ថា​ពិបាក​ថែទាំ​។

ថាមពល​ថ្ម​

នាឡិកា​ធម្មតា​ ថ្ម​មិន​ធំ​ប៉ុន្មាន​ទេ​ តែ​អាច​ប្រើ​បាន​រយៈពេល​យូរ​អង្វែង​ ខណៈ​ Smart Watch ប្រើ​បាន​ត្រឹម​ពេញ​មួយ​ថ្ងៃ​។ មិន​អាច​បន្ទោស​ទាំងស្រុង​បាន​ទេ​ ព្រោះ​លើ​ Smart Watch មាន​មុខងារ​ប្រើប្រាស់​ច្រើន​ជាង ​ត្រឹម​មើល​ម៉ោង​។ តែ​បើ​ភ្លេច​ សាក​ថ្ម​ ដឹង​តែ​អត់​ម៉ោង​មើល​ហើយ​។ អ្នក​ក៏​ប្រហែល​មិន​ចង់​ពាក់​ Smart Watch ដោយ​អត់​មាន​ថាមពល​ថ្ម​ដែរ​។

នាឡិកា​ធម្មតា​មាន​ទ្រនិច​ពិតៗ​ ខណៈ​ Smart Watch មាន​ត្រឹម​អេក្រង់​ LCD

នាឡិកា​ធម្មតា​ មាន​ទ្រនិច​ បង្ហាញ​ពិតៗ​ មាន​អារម្មណ៍​ស្និទ្ធ​ក្នុង​ការ​ប្រើប្រាស់​ ខណៈ​ Smart Watch គ្រប់​យ៉ាង​បង្ហាញ​មក​លើ​អេក្រង់​ គ្រាន់​ជា​រូប​បង្ហាញ​។

ទាំង​នេះ​គ្រាន់​ជា​ហេតុផល​មួយ​ជ្រុង​ប៉ុណ្ណោះ ខណៈ Device ទាំងពីរ អាច​ថា​មាន​ភាព​ខុសគ្នា​ខ្លាំង​។ នាឡិកា​ធម្មតា មាន​ភាព​ទាន់​សម័យ មិន​អាច​ប្រកែក​បាន ជាមួយ​ការ​រចនា​ផ្ទៃ​មុខ​ពិតៗ ស្អាត មាន​អារម្មណ៍​ស្និទ្ធ​ពេល​ប្រើប្រាស់ តែ​មិន​មាន​មុខងារ​ច្រើន ក្រៅ​ពី មើល​ម៉ោង កាលបរិច្ឆេទ​។ Smart Watch ច្រើន​ជាង​នាឡិកា​ធម្មតា ការ​បង្ហាញ​ម៉ោង និង​កាលបរិច្ឆេទ ជា​រឿង​មួយ តែ​មាន​មុខងារ និង​បំពាក់​បច្ចេកវិទ្យា រួម​ទាំង​មាន Sensor តាមដាន​សុខភាព​ផង​ដែរ ដែល​រាល់​ប្រភេទ​ព័ត៌មាន​នានា​បាន​បង្ហាញ​លើ​អេក្រង់ LCD តូច​មួយ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.donatwald.com/can-smart-watches-replace-traditional-timepieces/

ប្រភព៖ Donatwald ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់