- 2018-06-22 00:28:00
- ព័ត៌មាន
iPhone X ប៉ុន្មានគ្រឿង ទើបអាចទប់គ្រាប់កាំភ្លើងខ្លីមួយគ្រាប់ជាប់?
- 2018-06-22 00:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone X ប៉ុន្មានគ្រឿង ទើបអាចទប់គ្រាប់កាំភ្លើងខ្លីមួយគ្រាប់ជាប់?
ចន្លោះមិនឃើញ
ក្រុមការងារ GizmoSlip មាន Subscribers ប្រមាណ ៣,២ លាននាក់លើគេហទំព័រ YouTube បានសាកល្បងភាពធុននៃ iPhone តម្លៃ ៩៩៩ ដុល្លារ ជាមួយកាំភ្លើងខ្លីប្រភេទគ្រាប់ទំហំ ៩ ម.ម។ ការចំណាយអស់រាប់ពាន់ដុល្លារនេះ ក៏ដើម្បីទាញយកចម្លើយមួយថា តើ iPhone X ប៉ុន្មានគ្រឿងទើបអាចសង្គ្រោះជីវិតអ្នក ពីគ្រាប់កាំភ្លើង?
ចំណាយសរុបអស់ ៧ ០០០ ដុល្លារ លើ iPhone X ចំនួន ៧ គ្រឿង ហើយសាកល្បងបាញ់ភ្លាមៗ ផ្ទប់ទៅនឹងក្រណាត់សមួយក្រាលនៅខាងលើដី។ សារតាមរយៈវីដេអូ Slow Motion នូវលក្ខខណ្ឌ ៣ ០០០ fps សង្កេតឃើញកម្ទេចនៃផ្ទាំងកញ្ចក់ OLED បានបែកប្រេះស្រាំចេញពីគ្នា ហើយគ្រាប់កាំភ្លើងបានទម្លុះទើរជាប់ត្រឹម iPhone X គ្រឿងទី ៥ ប៉ុន្តែ ២ គ្រឿងឯទៀតក៏រងសភាពលាន់ស្រាំកញ្ចក់ខូចខាតបន្តិចបន្តួចដែរ។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: