• 2018-06-20 07:34:08
  • ព័ត៌មាន

មក​ដឹង​តម្លៃ​ BMW 8-Series ទើប​ប្រកាស​ចេញ​ថ្មីៗ

  • 2018-06-20 07:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ BMW បាន​បង្ហាញ​ចេញ​តម្លៃ​រថយន្ត​​​ម៉ូដែល​ថ្មី 8-Series ជា​តម្លៃ​សម្រាប់​លក់​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ទឹក​ដី​កំណើត​របស់​ខ្លួន។

រថយន្ត​នេះ​មាន​ជា​ពីរ​ប្រភេទ​​រួម​មាន​ 840d ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត និង M850i ជា​ម៉ាស៊ីន​សាំង។ ទាំង​ពីរ​ប្រភេទ​នេះ​មាន​ប្រើ​នូវ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ​ xDrive ដោយ​មាន​តម្លៃ​ចាប់​ពី​ ១១៦ ០២៣ ដុល្លារ និង​មួយ​ទៀត​មាន​តម្លៃ​ចាប់​ពី​ ១៤៥ ៨៤១ ដុល្លារ

ប្រភេទ​ទី​មួយ​​ប្រើ​ប្រាស់​ម៉ាស៊ីន​ម៉ាស៊ូត​ Twin-Turbo ស៊ីឡាំង​ ៦ និង​មាន​ទំហំ​ ៣,០ លីត្រ។ វា​អាច​ផលិត​កម្លាំង​បាន​ ៣១៥ សេះ ហើយ​អាច​បង្កើន​សន្ទុះ​ពី​ ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​ ៤,៩ វិនាទី។

ចំណែក​ BMW M850i វិញ​ប្រើ​ម៉ាស៊ីន​សាំង​ Twin-Turbo ស៊ីឡាំង​ ៨ ទំហំ​ ៤,៤ លីត្រ។ វា​អាច​បង្កើត​កម្លាំង​បាន​ ៥២៣ សេះ ដែល​មាន​សមត្ថភាព​បង្កើន​សន្ទុះ​ពី​ ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​ ៣,៧ វិនាទី។ ប្រភេទ​ទាំង​ពីរ​​ប្រើ​ប្រាស់​នូវ​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​ ៨ វគ្គ ដូច​គ្នា។

BMW នឹង​ចាប់​ផ្ដើម​​ប្រកាស​ចេញ​រថយន្ត​ម៉ូដែល​ថ្មី​នេះ​លើ​ទីផ្សារ​សកល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ៕

​​​​​​​​​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់