• 2018-06-20 01:46:42
  • ព័ត៌មាន

កាន់​នៅ​នឹង​ដៃ​គំរូ​ម៉ាស៊ីន iPhone ថ្មី ៣ ម៉ូឌែល ប្រទះ​ឃើញ​មួយ​ប្លែកខុស​គេ

  • 2018-06-20 01:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Macotakara បាន​បង្ហោះ​វីដេអូ​កាន់​បង្ហាញ​គំរូ​ម៉ាស៊ីន (Mockup) iPhone ជំនាន់​ថ្មី​ទាំង ៣ ម៉ូឌែល​ផ្អែក​តាម​ចចាមអារ៉ាម​លេច​ធ្លាយ​កន្លង​មក។

ម៉ូឌែល​ដំបូង​ជា​ iPhone បំពាក់​អេក្រង់ OLED ទំហំ ៥,៨ អ៊ីញ​ជំនាន់​ទី​ពីរ មាន​កម្ពស់​ខ្លួន ១៤៣,៦៥ ម.ម បណ្តោយ ៧២,០៣ ម.ម និង​កម្រាស់ ៧,៦៩ ម.ម ពោល​គឺ​ធំ​ជាង iPhone X បច្ចុប្បន្ន​ប្រមាណ ១,១ ម.ម។

ប្រភេទ​មួយ​ទៀត​បំពាក់​អេក្រង់ OLED ទំហំ ៦,៤ អ៊ីញ មាន​កម្ពស់ ១៥៧,៥៣ ម.ម បណ្តោយ ៧៧,៤៤ ម.ម និង​កម្រាស់ ៧,៨៥ ម.ម មាន​កម្រាស់​ក្រាស់​ជាង iPhone 8 Plus ប្រមាណ ០,៣៥ ម.ម។

ម៉ូឌែល​ចុង​ក្រោយ iPhone បំពាក់​អេក្រង់ LCD ទំហំ ៦,០ អ៊ីញ មាន​កម្ពស់ ១៥០,៩១ ម.ម បណ្តោយ ៧៥,៧២ ម.ម និង​កម្រាស់ ៨,៤៧ ម.ម។ កត់​សម្គាល់​ចំណុច​មួយ​ត្រង់​បន្ទះ​ស៊ីម​កាត​ទម្លាក់​មក​ផ្នែក​ខាង​ក្រោម ដូច​ការ​ទស្សន៍ទាយ​របស់​លោក Ming-Chi Kuo ធ្លាប់​សន្មត​ថា Apple នឹង​ដាក់​បង្ហាញ iPhone ប្រើ​ស៊ីម ២ ក្នុង​ឆ្នាំ ២០១៨ នេះ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់