• 2018-06-20 02:20:33
  • ផលិតផលថ្មី

ប៊ិច​បង្កប់​កាមេរ៉ា​ពិសេស​ដូច​កុនហូលីវូដ ប្រើ​ខុស​គោលដៅ​ស៊យធំ

  • 2018-06-20 02:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខ្សែ​ភាពយន្ត​បែប​ស៊ើបអង្កេត​ជា​ច្រើន​រមែង​ឃើញ​តួ​អង្គ​មាន​ប្រើប្រាស់​ឧបករណ៍​ចម្លែកៗ​ដើម្បី​បង្កប់​ថត​វីដេអូ​ឬ​ទិដ្ឋភាព​ក្នុង​ស្ថានការណ៍​បែប​ណា​មួយ។ ជៀសវាង​កើត​ចម្ងល់​កាន់​តែ​វែងឆ្ងាយ Sabay ចែករំលែក​ឲ្យ​ស្គាល់​ពី​ប៊ិច​មួយ​ប្រភេទ​ឲ្យ​ឈ្មោះ FabQuality ដែល​បង្កប់​កាមេរ៉ា​ថត​វីដេអូ​ដល់​កម្រិត 1080p ហើយ​មាន​តម្លៃ​ត្រឹម ២៦ ដុល្លារ​ប៉ុណ្ណោះ​លើ​គេហទំព័រ Amazon

ស្ថិត​នូវ​កម្រិត 8MP កាមេរ៉ា​បង្កប់​ក្នុង​ប៊ិច អាច​ថត​វីដេអូ​នូវ​កម្រិត ១ ២៨០ x ១ ០៨០p ក្នុង​លក្ខខណ្ឌ 30fps ពោល​គឺ​ខ្លាំង​ជាង​កាមេរ៉ា​ធុន​ទាប​មួយ​ចំនួន​មាន​លក់​លើ​ទីផ្សារ បន្សំ​នឹង​ការ​ប្រើប្រាស់​ងាយស្រួល​ប្រើ​ត្រឹម One Click ទៅ​លើ​ទីតាំង​តូច​មួយ​នៅ​ផ្នែក​ខាង​លើ​ប៊ិច ដើម្បី​ចាប់​ផ្តើម​ដំណើរការ​ថត​និង​បញ្ចប់។

បំពាក់​នូវ​ថ្ម​ប្រភេទ Polymer Lithium ទំហំ ២២០mAh អនុញ្ញាត​ឲ្យ​ប្រើ​មុខងារ MOTION DETECTION VIDEO RECORDING MODE ជៀសវាង​ខកខាន​នូវ​ទិដ្ឋភាព​សំខាន់​ណា​មួយ។ រាល់​វីដេអូ​ទាំង​អំបាលម៉ាន​អ្នក​អាច​ថត​ចម្លង​ទៅ​ក្នុង PC/MAC តាម​រយៈ​រន្ធ​ដោត USB 2.0 និង​សាក​បញ្ចូល​ថ្ម​តាម​រន្ធ​តែ​មួយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់