• 2018-06-19 07:40:00
  • ចំណេះដឹង

អ្នក​ប្រើ​កុំព្យូទ័រ​​មាន​ឯកសារ​សម្ងាត់ៗ​ គួរ​ចេះ​ប្រើ​កម្មវិធី​នេះ ប្រយ័ត្ន​ទឹកភ្នែក​!

  • 2018-06-19 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្រុម​ការងារ​បាន​បង្ហាញ​អំពី​ការ​ការពារ​ទិន្នន័យ​ដែល​បាន​លុប​ហើយ​កុំ​ឲ្យ​ទាញ​យក​មក​វិញ​បាន។

កម្មវិធី Encryption BitLocker Drive

ឥឡូវ​នេះ​ក្រុម​ការងារ​និង​ណែនាំ អំពី​ការ​ការពារ​ទិន្នន័យ​ដែល​លោក​អ្នក​រក្សា​ទុក​ក្នុង Hard Drive ជាមួយ​កម្មវិធី Encryption BitLocker Drive ដែល​ជា​កម្មវិធី​មក​ជាមួយ Window 10 Pro ស្រាប់។

កម្មវិធី​នេះ​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក អ៊ិនគ្រីប​ទិន្នន័យ (Encrypt ការ​បំប្លែង​ទិន្នន័យ​កុំ​ឲ្យ​អាន(read) ដោយ​ផ្ទាល់​បាន) នៅ​លើ​ដ្រាយ (Hard Dive) របស់​កុំព្យូទ័រ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ចូល​អាន​ទិន្នន័យ(write) របស់​អ្នក​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។

កម្មវិធី​នេះ​ក៏​អាច​ជួយ​ការពារ​ទិន្នន័យ ពេល​មាន​ការ​វាយ​លុក​ផ្សេងៗ (Software-attack tool) ឬ​ដោយ​ការ​ចម្លង​ទិន្នន័យ​ទៅ​កុំព្យូទ័រ​មួយ​ទៀត។​​ យ៉ាង​ណា​ក្តី អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​លេខ​សម្ងាត់(Password) បើ encrypt wrong ទិន្នន័យទាំងអស់​គឺ​ចប់​ហើយ។

ខាងក្រោម​នេះ​ជា​ជំហាន នៃ​ការ​ដំឡើង​កម្មវិធី BitLocker អាច​​អនុវត្ត​ដោយ​ខ្លួនឯង​បាន៖

រូបភាព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

អានអត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់