• 2018-06-18 04:20:00
  • ព័ត៌មាន

ប្រៀបធៀប​កាមេរ៉ា iPhone X និង VIVO NEX បាន​ដឹង​ថា​ខុស​គ្នា

  • 2018-06-18 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ វីដេអូ​បង្ហោះ​ផ្សព្វ​ផ្សាយ​ដោយ Tech Town និង Tech Buzz បាន​ប្រៀបធៀប​គុណភាព​កាមេរ៉ា​ក្រោយ​នៃ iPhone X ជាមួយ​និង​ស្មាតហ្វូន​អេក្រង់​លាត​ពេញ​មួយ​តួ​ខ្លួន​របស់ VIVO គឺ VIVO NEX។

រូបភាព​ដំបូង​អ្នក​ប្រៀបធៀប បាន​យក​ស្មាតហ្វូន​ទាំង​ពីរ​ទៅ​​ថត​វីដេអូ​សាកល្បង​ក្នុង​កម្រិត 4K/30fp រួច​បង្រួម​យក​ត្រឹម​តែ​ទំហំ ១០៨០ ភិចសែល​ប៉ុណ្ណោះ លទ្ធផល​ឃើញ​ថា iPhone X រាង​ញ័រ​បន្តិច។

ចំណែក​ការ​ថត​បែប​ព្រាល​ផ្ទៃ​ខាង​ក្រោយ (Portrait shot) ស្មាតហ្វូន​ទាំង​ពីរ​នេះ​ធ្វើ​បាន​ល្អ​ដូចគ្នា​គឺ ព្រាល​ដាច់​ស្អាត តែ​ពណ៌​បង្ហាញ​មក​ខុស​គ្នា​បន្តិច។

ចំពោះ​ការ​ថត​រូប​នៅ​កន្លែង​មាន​ពន្លឺ​គ្រប់​គ្រាន់ លទ្ធផល​ឃើញ​ថា ស្មាតហ្វូន​ទាំង​ពីរ​នេះ​ធ្វើ​បាន​ល្អ​ដូចគ្នា រីឯ​​ទី​ងងឹត(Low Light) VIVO NEXធ្វើ​បាន​ល្អ​ជាង និង​ការ​ថត Macro Shot(ថត​ជិត) iPhone X ធ្វើ​បាន​ល្អ​ជាង ដោយ​ការ​ផ្តោត​យក​វត្ថុ​បាន​ច្បាស់​ជាង VIVO NEX។

ចង់​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ រក្សា

មតិយោបល់