• 2018-06-17 03:27:40
  • ព័ត៌មាន

រឹតតែលង់ស្នេហ៍ ឃើញវីដេអូចាប់កាន់ Vivo Nex

  • 2018-06-17 03:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លេចមុខរបស់ Vivo Nex ធ្វើ​ឲ្យ​គ្រប់​គ្នា​បាកស្រឹប​សឹង​តែ​គ្រប់​គ្នា ដោយ​សារ​វា​ជា​ស្មាតហ្វូន​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ដំបូង​គេ​ក្នុង​លោក និង​មាន​កាមេរ៉ា Selfie ដែល​បង្កប់​ក្នុង​​តួ​ខ្លួន​យ៉ាង​ពិសេស​ទៀត​ផង។

មក​ទល់​ពេល​នេះ​មាន​វីដេអូ​​ទាក់ទងនឹង Vivo Nex ជា​ច្រើន​ត្រូវ​បាន​គេ​បង្ហាញ​ចេញ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​កាន់​តែ​​ច្បាស់​ជាក់​ភ្នែក​ពី​រូបរាង​ដ៏​លេច​ធ្លោ​របស់​ស្មាតហ្វូន​នេះ។ ខាងក្រោមនេះជាវីដេអូ​បង្ហាញ​របស់តារា YouTube ដ៏​ល្បី​ឈ្មោះ Marques Brownlee ៖

គួរ​ដឹង​ថា​ Vivo Nex មាន​ចែក​ចេញជា​ពីរ​ប្រភេទរួមមាន Nex A នង Nex S ដោយ Nex S មាន​សមត្ថភាព​​ខ្លាំង​ជាង​គេ។ លក្ខណៈពិសេស​របស់ Nex S មាន​ដូច​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់, បន្ទះ​ឈីប Snapdragon 845 ហើយ​មាន​តម្លៃ​ចន្លោះ​ពី ៧០២ ដុល្លារ ទៅ ៧៨០ ដុល្លារ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់