• 2018-06-16 03:58:00
  • ព័ត៌មាន

Jaguar នឹង​ឈប់​ផលិតរថយន្ត Land Rover Discovery នៅ​អាមេរិក​ ដោយ​សារ​ហេតុផល​មួយ

  • 2018-06-16 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​ដ៏​ល្បី Jaguar Land Rover បាន​ចេញ​សេចក្ដី​ប្រកាស​បញ្ជាក់​ថាខ្សែ​ស្រឡាយ Land Rover Discovery នឹង​ឈប់​ផលិត​នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ហើយ​ក្រុមហ៊ុន​នឹង​ផ្លាស់​ប្ដូរ​ទី​តាំង​ថ្មី​ទៅ​ទីក្រុង Nitra សាធារណៈ​រដ្ឋ​ស្លូវ៉ាគី។

Land Rover Discovery

អ្នក​នាំ​ពាក្យ​ម្នាក់​ប្រចាំ​នៅ Jaguarបាន​ឲ្យ​ដឹង​ពី ក្រុមហ៊ុន​នឹង​ផ្លាស់​ប្ដូរ​សង្វាក់​ផលិត​កម្ម​រថយន្ត​ចេញ​ពី​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ព្រឹត្តិការណ៍ អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ។ មូលហេតុ​ចម្បង​មួយ​ទៀត ដោយ​សារ​ការ​កើន​ឡើង​​នៃ​​ការ​ចំណាយ​ខ្ពស់​ទៅ​លើ​​ពន្ធ។

លោក​ស្រី​អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ដោយ​សារ​ការ​សម្រេច​បែប​នេះ កាល​ពី​ខែ​មេសា​ក្រុមហ៊ុន​បាន​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ជាង​ ១០០០ ក្នុង​ចំណោម​បុគ្គលិក​ជាង ៤ ០០០០ នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ចំពោះ​ខ្សែ​ស្រឡាយ Discovery របស់ Jaguar អាច​ជា​ឧទាហរណ៍​ដំបូង​ក្នុង​ចំណោម​រថយន្ត​ដែល​នឹង​ដក​ខ្លួន​ចេញ​ពី​អាមេរិក។

Land Rover Discovery ដែល​នឹង​ផលិត​សាធារណៈ​រដ្ឋ​ស្លូវ៉ាគី ជំនួស​វិញ

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី Jaguar នឹង​ធ្វើការ​វិនិយោគ​ជា​ពិសេស​មួយ ហើយ​ថែម​ទាំង​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​លើ​រថយន្ត​ជំនាន់​ក្រោយ​របស់​ខ្លួន​ដូចជា Rang Rover, Range Rover Sport និង Range Rover Evoque ជា​ដើម។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តាម​រយៈ​ការ​លេច​ឮ​ព័ត៌មាន​មក​ថា Jaguar គ្រោង​នឹង​បញ្ចេញ​ម៉ូឌែល Jaguar J-Pace ដែល​មាន​ទម្រង់​ស្រដៀង​ទៅ​នឹង​ស៊េរី Discovery ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ផ្ទាល់​តែ​ម្ដង។ ក្រៅ​ពី​ម៉ូឌែល Jaguar J-Pace ដែល​​ជា​រថយន្ត​អគ្គីសនី​នា​ពេល​​អនាគត Jaguar ដែល​មាន​ទីតាំង​នៅ​ស្លូវ៉ាគី​ក៏​នៅ​មាន​ម៉ូឌែល Jaguar XJ និង Range Rover EV។ ដូចនេះ ​ការ​ដក​ខ្លួន​នៃ​ម៉ូឌែល Discovery ក៏​មិន​ប៉ះពាល់​ដល់​សង្វាក់​ផលិត​កម្ម​របស់ Jaguar ដែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

អាន​អត្ថបទបន្ត៖

ប្រភព៖ Zing ប្រែ​សម្រួល៖ រក្សា

មតិយោបល់