• 2018-06-15 07:13:17
  • ផលិតផលថ្មី

ចង់​បាន​កាស​ថ្មី សាក​មើល ៣ ម៉ូដែល​នេះ ធូរ​ថ្លៃ​ហើយ គុណភាព​វិញមិនណយ

  • 2018-06-15 07:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • QCY Q26 Pro ថ្ម 45mAh ប្រើ​បាន ២,៥ម៉ោង ការពារ​ជម្រាប​ទឹក តម្លៃ ១៤,៩៩ដុល្លារ
  • QCY Q19 ថ្ម 74mAh ប្រើ​បាន ៦ម៉ោង ការពារ​ជម្រាប​ទឹក តម្លៃ ២៩,៩៩ដុល្លារ
  • QCY Q25 ថ្ម 100mAh ប្រើ​បាន ៧ម៉ោង ការពារ​ជម្រាប​ទឹក តម្លៃ ៣៩,៩៩ដុល្លារ

ថ្មីៗ​នេះ​ឃើញ​មាន​កាស Bluetooth ប្រភេទ​ថ្មី ម៉ាក QCY មក​ពី​ហុងកុង កំពុង​ចរាចរណ៍​លើ​ទីផ្សារ​កម្ពុជា ដែល​គុណភាព​មិន​ចាញ់​ម៉ាក​ល្បីៗ​ដទៃ​ប៉ុន្មាន តែ​តម្លៃ​ហាក់​ធូរ​ថ្លៃ​ច្រើន។

QCY Q26 Pro

លោក សោភ័ណ បុគ្គលិក​ហាង​លក់​ទូរសព្ទ​ដៃ 3Plus ដែល​នាំ​ចូល​កាស QCY បាន​និយាយ​ថា៖ "QCY នេះ ជា​ក្រុមហ៊ុន​មក​ពី​ហុងកុង ហើយ​គេ​ចរាចរណ៍​ច្រើន​ប្រទេស​ហើយ​លើ​ពិភព​លោក មាន​ទាំង​ប្រទេស​ជិត​ខាង​យើង មាន​ទាំង​នៅ​អាមេរិក កាណាដា​ជាដើម"។

ចំណុច​ពិសេស​របស់​កាស​ខាង​លើ​ត្រង់ QCY ជា​ក្រុមហ៊ុន​ផ្ដោត​លើ​ការ​ផលិត​កាស​បែប Bluetooth តែ​មួយ​មុខ ដែល​បាន​ន័យ​ថា ជំនាញ​លើ​កាស​ប្រភេទ​នេះ បូក​រួម​ទាំង​តម្លៃ​សមរម្យ ឯ​សំឡេង​ក៏​លាន់​បាន​ល្អ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សោភ័ណ។

បច្ចុប្បន្ន កាស​ដែល​រាល់​ពេល​ប្រើ​អាច​កាត់​បន្ថយ​សំឡេង​រំខាន​ខាង​ក្រៅ​ទាំង ៣ នេះ អាច​រក​ទិញ​បាន​នៅ​ហាង​លក់​ទូរសព្ទ ៣ គឺ LK Store, 3Plus Mobile Store, Piseth16 Phone Shop ដោយ​មាន​ការ​ធានា​លើ​ជួសជុល ៦ខែ៕

QCY Q19
QCY Q25

អត្ថបទ៖ វិទូ

មតិយោបល់