• 2018-06-12 01:51:55
  • គន្លឹះ

វិធី​មួយ ចោរ​អាច​ធ្វើ​ស៊ី​ម្ចាស់ទូរសព្ទ​ iPhone គ្មានសល់​ដាន​ម៉ា​តិច​

  • 2018-06-12 01:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ប្រាកដ​នោះ​ទេ​ ថា​អ្នក​នឹង​ស្ថិត​នៅ​ជិត​ iPhone គ្រប់​ពេល​។ គន្លឹះ​ទាំង​នេះ​ អាច​ជួយ​អ្នក​មាន​ទំនុក​ចិត្ត​ខ្ពស់​ពេល​ភ្លេច​ទូរសព្ទ​នៅ​ផ្ទះ​ ឬ​កន្លែង​ធ្វើការ​បាន​។ ​

១) ប្រើ​លេខ​កូដ​

ចូល​ទៅ​កាន់​ Settings > Touch ID & Passcode ឬ​ Settings > Face ID & Passcode ជ្រើសរើស​ប្រើ​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ឬ​មុខ​។ គួរ​ប្រាកដ​ថា​ជម្រើស​ iPhone Unlock បាន​បើក​ដំណើរការ​ ក្រោយ​ដំឡើង​ប្រើប្រាស់​លេខ​កូដ​រួច​។

នេះ​អាច​ការពារ​ទូរសព្ទ​មិន​ឲ្យ​អ្នក​ដទៃ​ អូស​ប្រើ​បាន​ងាយៗ​ ជាមួយ​លេខ​កូដ​ ៦ ខ្ពង់​។ Touch ID ឬ​ Face ID ជា​មុខងារ​ការពារ​សុវត្ថិភាព​ងាយស្រួល​ប្រើ​ ត្រឹម​ប្រើ​ម្រាម​ដៃ​ ឬ​មុខ​។

២) បិទ​ចោល​ការ​ប្រើប្រាស់​ Siri និង​ Control Center ពី​អេក្រង់​ Lock screen

ចូល​ទៅ​កាន់​ Settings > Touch ID & Passcode ឬ​ Face ID & Passcode ហើយ​ត្រង់​ផ្នែក​ ALLOW ACCESS WHEN LOCKED ចុច​ប៊ូតុង​បិទ​ក្បែរ​ពាក្យ​ Control Center និង​ Siri។

ត្បិត​ប្រើ​លេខ​កូដ​ការពារ​ តែ​អ្នក​ដឹង​ទេ​ Siri អាច​ចែកចាយ​ព័ត៌មាន​សំខាន់ៗ​ពី​ផ្ទាំង​ Lock screen ជាពិសេស​ពេល​ បាត់​ទូរសព្ទ​។ មួយ​វិញ​ទៀត​ អាច​បើក​មុខងារ​ Airplane mode តាមរយៈ​ Control Center ពី​ផ្ទាំង​ Lock screen។ iPhone ប្រើ​ Airplane mode មុខងារ​តាមដាន​ស្វែងរក​ទូរសព្ទ​ (Find my iPhone) នឹង​មិន​ដំណើរការ​ឡើយ​។

៣) ឲ្យ​ iPhone បិទ​ឆាប់​ជាង​មុន

Setting នេះ​អាច​ឃើញ​មាន​លើ​ផ្ទាំង​ Touch ID & Passcode នៃ​ Settings។ ជម្រើស​សុវត្ថិភាព​ល្អ​បំផុត​គឺ​កំណត់​ Require Passcode ទៅ​ជា​ Immediately ដែល​តម្រូវ​ឲ្យ​គ្រប់គ្នា​ រួម​ទាំង​អ្នក​ លើក​ទូរសព្ទ​មក​ប្រើ​ ត្រូវ​បញ្ចូល​លេខ​កូដ​។ Setting នេះ​កំណត់​ជា​ Immediately ជា Default ពេល​ដំឡើង​ប្រើ​ Touch ID ឬ​ Face ID។ ពេល​ជិះ​រថយន្ត​ក្រុង​ ឬ​នៅ​ភោជនីយដ្ឋាន​ ការ​ទុក​ទូរសព្ទ​មួយ​ភ្លេច​ រយៈពេល​មួយ​ អ្នក​ផ្សេង​អាច​ទាញ​យក​មក​ប្រើ​បាន​។

៤) បើក​មុខងារ​ការពារ​ទិន្នន័យ

ចូល​ទៅ​កាន់​ Settings > Touch ID & Passcode អូស​ចុះ​ក្រោម​ចុង​បញ្ចប់​ ហើយ​ចុច​បើក​មុខងារ​ Erase Data។

មុខងារ​សុវត្ថិភាព​នេះ​ នឹង​លុប​សម្អាត​ទូរសព្ទ​ ក្រោយ​ពេល​បញ្ចូល​លេខ​កូដ​ខុស​ ១០ ដង។​ ក្រោយ​ពេល​បញ្ចូល​ខុស​ ៤ ដង​ iOS នឹង​ពន្យារ​ពេល​បញ្ចូល​ម្ដង​ទៀត​។ ពន្យារ​ពេល​ ១ នាទី​ ពេល​ខុស​ ៥ ដង​, ៥ នាទី​ ពេល​ខុស​ ៦ ដង​, ១៥ នាទី​ ពេល​ខុស​ ៧ ទៅ​ ៨ ដង​ ហើយ​ ១ ម៉ោង​ ពេល​ខុស​ ៩។

៥) បើក​មុខងារ​ Find My iPhone

ចូល​ទៅ​កាន់​ Settings > ឈ្មោះ​គណនី​ > iCloud > Find My iPhone ហើយ​ចុច​ប៊ូតុង​បើក​ត្រង់​ Find My iPhone។

មុខងារ​នេះ​ ជួយ​អ្នក​តាម​ដាន​ Device បាន​បាត់​ ដោយ​បង្ហាញ​ទីតាំង​ iPhone លើ​ផែនទី​។ អាច​ចាក់​សំឡេង​លើ​ទូរសព្ទ​ ងាយស្រួល​ស្វែងរក​ពេល​នៅ​ជិត​ៗ ហើយ​ក៏​អាច​ Lock iPhone និង​លុប​ទិន្នន័យ​ពី​ចម្ងាយ​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់