• 2018-06-11 01:54:34
  • គន្លឹះ

ចង់​លុប​គណនី​ Facebook ​ឲ្យ​បាត់​ពី​ក្នុង​លោក ងាយ​ដូច​បក​ចេក​ទុំ​

  • 2018-06-11 01:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​កើត​មាន​រឿង​អាស្រូវ​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​អ្នក​ប្រើ​ប្រាស់​ Facebook បាន​ធ្វើ​ការ​កែ​សម្រួល​​ដើម្បី​ឲ្យ​​អ្នក​ប្រើ​ប្រាស់​អាច​គ្រប់​គ្រង់​គណនី​របស់​ខ្លួន​បាន​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។ ក្នុង​នោះ​ក៏​មាន​ការ​លុប​គណនី​ Facebook ឲ្យ​បាត់​ពី​ក្នុង​លោក​ផង​ដែរ។

#នៅ​លើ​ទូរសព្ទ

  • ​​​ចូល​ទៅ​កាន់​ Settings ក្នុង​កម្មវិធី​ Facebook
  • ចុច​លើ​ Settings & Privacy
  • អូស​ចុះ​ក្រោម​ស្វែង​រក​ពាក្យ​ Delete Your Account and Information
  • បន្ទាប់​មក​បញ្ចូល​លេខ​សម្ងាត់​រួច​ចុច​ Submit ជា​ការ​ស្រេច

#នៅ​លើ​កុំព្យូទ័រ

  • ចូល​ទៅ​កាន់​ Settings រួច​ចុច​លើ​ Your Facebook Information
  • រួច​ចុច​ Delete Your Account and Information

  • បន្ទាប់​មក​ចុច​លើ​ពាក្យ Delete My Account ជា​ការ​ស្រេច​

គួរ​ដឹង​ថា​គណនី​ Facebook ដែល​លុប​ហើយ​ នឹង​មិន​អាច​យក​មក​ប្រើ​ឡើង​វិញ​ម្ដង​ទៀត​នោះ​ទេ។ ដូច​នេះ​មុខ​សម្រេច​ចិត្ត​ថា​លុប​ចោល​ត្រូវ​គិតគូរ​ឲ្យ​ច្បាស់​សិន៕

អត្ថបទ៖ សុខហេង

មតិយោបល់