• 2018-06-10 01:32:45
  • ព័ត៌មាន

ត្រៀម​ខ្លួនទៅពួកយើង Yahoo Messenger ជិត​បិទ​ឈប់​ឲ្យប្រើប្រាស់​ហើយ​

  • 2018-06-10 01:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Yahoo ទើប​តែ​បាន​ប្រកាស​ជា​សាធារណៈ​ជុំវិញ​ការ​ត្រៀម​បិទ​ចោល​សេវាកម្ម​ Messenger របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី ១៧ កក្កដា ឆ្នាំ ២០១៨ ត​ទៅ ពោល​គឺ​អ្នក​ប្រើប្រាស់​អាច​មាន​សិទ្ធ​បើក​ចូល​ដំណើរការ​បាន​ជាង ១ ខែ​ទៀត។

ជុំវិញ​មូលហេតុ​ដែល Yahoo សម្រេច​បិទ​ចោល​សេវាកម្ម Messenger ហាក់​ស្ថិត​ជា​មន្ទិល​សង្ស័យ​នៅ​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​ថ្លែងការ​មួយ​ដូច្នោះ​ថា៖ "យើង​ដឹង​ថា​មាន​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ជា​ច្រើន ដែល​បាន​ប្រើប្រាស់ Yahoo Messenger តាំង​តែ​ពី​ថ្ងៃ​ចាប់​ផ្ដើម យ៉ាងណាមិញ​យើង​ក៏​នឹង​បន្ត​ផ្តោត​សំខាន់​លើ​ការ​បង្កើត​និង​ណែនាំ​នូវ​សេវាកម្ម​ថ្មី ដែល​ផ្តល់​បទពិសោធន៍​នៃ​ការ​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ជាង​មុន"។

បញ្ជាក់​ថា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​រដ្ឋ California ក៏​ណែនាំ​ឲ្យ​ប្រើប្រាស់​កម្មវិធី Yahoo Squirrel ជំនួស​វិញ ហើយ​ដំណឹង​ល្អ​អ្នក​ប្រើ​ក៏​អាច​ Download នូវ​សំណុំ Chat ចាស់ ទាំង​លើ​កុំព្យូទ័រ​និង​ឧបករណ៍​ក្នុង​រយៈ​ពេល ៦ ខែ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់