• 2018-06-06 01:54:47
  • ព័ត៌មាន

គ្រប់​គ្នា​ខក​ចិត្ត​ម្ដង​ទៀត ក្រោយ​ឃើញ​រូប​ពិត​ Lenovo Z5 ខុស​ពី​អ្វី​ដែល​ផ្សាយ​

  • 2018-06-06 01:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lenovo Z5 បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ម្សិលមិញ​ ដែល​​​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ខក​ចិត្ត ដោយ​​​កន្លង​មក​អនុប្រធាន​ក្រុមហ៊ុន​នេះ​តែង​បង្ហាញ​តម្រុយ​ថា​ Z5 មាន​អេក្រង់​លាត​ពេញ​ទី ប៉ុន្តែ​ចុង​ក្រោយ​មាន​ក្បាល​ឆក​ដូច​គេ​ដូច​ឯង​ដែរ។

អ្នក​គាំទ្រ​កាន់​តែ​ខក​ចិត្ត​មួយ​កម្រិត​ទៀត​ ក្រោយ​ពី​រូបរាង​​ពិត​របស់ Lenovo Z5 មាន​ភាព​ខុស​គ្នា​នឹង​រូបរាង​ដែល​ក្រុមហ៊ុន​ Lenovo បាន​បង្ហាញ​តាម​ Slide នៅ​លើ​ឆាក​នៃ​កម្មវិធី​បង្ហាញ។ រូបភាព​ក្នុង​កម្មវិធី​ បង្ហាញ​ថា​​ Z5 មាន​គែម​អេក្រង់​​ជុំ​វិញ​ស្ដើង​បំផុត ​ប៉ុន្តែ​មើល​រូប​ពិត​វិញ​ឃើញ​ថា​មិន​ស្ដើង​ដូច​ដែល​ Lenovo ផ្សាយ​នោះ​ទេ។

​​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ ចំពោះ​​បញ្ហា​ខាង​លើ​នេះ?​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់