• 2018-06-05 08:33:02
  • គន្លឹះ

ចង់​បិទ​គ្រឿង iPhone X ​មានពីរ​វិធី មិន​ងាយ​ដូច iPhone សេរ៊ី​ទាបៗ​នោះ​ទេ

  • 2018-06-05 08:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​បង្ហាញ iPhone X ជា​ការ​រចនា​ថ្មី​ទាំង​ស្រុង​មិន​ថា​តែ​រូបរាង​និង​ប្រព័ន្ធ​ដំណើរការ​កម្មវិធី សម​ល្មម​ធ្វើ​ឲ្យ​អ្នក​ដែល​ទម្លាប​ប្រើ​ iPhone សេរ៊ី​ចាស់ ឈឺ​ក្បាល​ម្តងៗ​ដែរ។ ពោល​ដូច​ជា​វិធី​បិទ​គ្រឿង​ (Shut Down) នៃ​ទូរសព្ទ​តម្លៃ ៩៩៩ ដុល្លារ អ្នក​ពុំ​អាច​ចុច​លើ​ប៊ូតុង Power ឲ្យ​ជាប់​ដូច​មុន​ទេ ព្រោះ​នេះ​ជំនួស​ដោយ​ការ​បង្ហាញ Siri វិញ។ Sabay ណែនាំ​របៀប ២ យ៉ាង ពី​របៀប​បិទ​ម៉ាស៊ីន iPhone X។

១.បិទ​គ្រឿង iPhone X តាម​រយៈ Software:

សាមញ្ញ​បំផុត​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់ Settings > General ហើយ​អូស​មក​ក្រោម​មើល​ពាក្យ​ថា Shut Down។ ក្រៅ​ពី iPhone X ម៉ូឌែល​ដទៃ​ក៏​ធ្វើ​បាន​ដូច​គ្នា ប៉ុន្តែ​ទាមទារ​ឲ្យ​ដំឡើង​មក iOS 11។

២.បិទ​គ្រឿង​តាម​រយៈ​ការ​ប្រើ​ប៊ូតុង:

នេះ​ជា​ចំណុច​ដែល​ម្ចាស់​ iPhone X គ្រប់​រូប​ត្រូវ​ចងចាំ ដោយ​អ្នក​គ្រាន់​ចុច​ប៊ូតុង Volume Up ឬ Volume Down មួយ​វិនាទី ហើយ​បន្ត​សង្កត់​លើ​ប៊ូតុង Power ឬ Side Button រហូត​ដល់​ម៉ាស៊ីន​លោត​ពាក្យ​ថា Slide to power off។

+វិធី Hard Reset iPhone X:

ចំណេះ​ដឹង​បន្ថែម​នៅ​ពេល iPhone X គាំង​ចុច​អ្វី​មិន​ដំណើរការ យើង​អាច​ធ្វើ​ការ Hard Reset ដោយ​ពុំ​បាត់បង់​ទិន្នន័យ​អ្វី​ទាំង​អស់។ ចុច​ Volume Up ហើយ​ចុច Volume Down រួច​ចុច Side Button រហូត​ដល់​អេក្រង់​ងងឹត និង​លោត Logo Apple មក​វិញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់