• 2018-06-01 01:22:48
  • គន្លឹះ

Hacker ខ្លាំង​យ៉ាង​ណា​ក៏​​ពិបាក​ដែរ មុខងារ​សុវត្ថិភាពពីរ​ជាន់​​ថ្មី​របស់ Facebook

  • 2018-06-01 01:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

2-Factor Authentication ជា​មុខងារ​សុវត្ថិភាព​ ផ្ដល់​ដំណឹង​ផ្ទៀងផ្ទាត់​ជា​លើក​ទី​ពីរ​ បន្ទាប់​ពី​ Login ប្រើ​ឈ្មោះ​ និង​លេខ​សម្ងាត់​។ បើ​ប្រើ​ Facebook គួរ​បើក​ដំណើរការ​មុខងារ​នេះ​ ដើម្បី​ការពារ​នរណា​ម្នាក់​មាន​បំណង​ចូល​ប្រើ​គណនី​អ្នក​ ទោះបី​ដឹង​ លេខ​សម្ងាត់​ក៏​ដោយ​។

បណ្ដាញ​សង្គម​បាន​ផ្ដល់​ជម្រើស​ប្រើ​ SMS មួយ​រយៈ​មក​ហើយ​ តែ​មុខងារ​ថ្មី​នេះ​ អាច​ការពារ​គណនី​ ដោយ​មិន​តម្រូវ​លេខ​ទូរសព្ទ​នោះ​ទេ​។

អ្វី​ត្រូវការ​គឺ​កម្មវិធី​សម្រាប់​ផ្ទៀងផ្ទាត់​ ដូចជា​ Google Authenticator អាច​ស្វែងរក​បាន​ទាំង​នៅ​ Play Store និង​ App Store។

Login ចូល​គណនី​ Facebook > Settings > Security and Login > Two-factor authentication ចុច​លើ​ Edit រួច​អនុវត្ត​តាម​ដំណាក់កាល​ទាំង​នេះ​៖

  • ចុច​ប៊ូតុង​ Get Started ដើម្បី​បើក​ដំណើរការ​មុខងារ​សុវត្ថិភាព​ រួច​ជ្រើសរើស​យក​ Authentication App > ចុច Next ហើយ​នឹង​ឃើញ​មាន​ QR Code។
  • បើក​កម្មវិធី​សម្រាប់​ផ្ទៀងផ្ទាត់​ Google Authenticator រួច​ចុច​លើ​ BEGIN SETUP​ ហើយ​ ចុច​លើ​ Scan barcode ដើម្បី​ស្កេន​កូដ​ ជាមួយ​កាមេរ៉ា​ទូរសព្ទ​។
  • វាយ​បញ្ចូល​លេខ​កូដ​ ៦ ខ្ទង់​ ដែល​បង្កើត​ដោយ​ស្វ័យប្រវត្តិ​លើ​ Device ចូល​ក្នុង​ប្រអប់​ Facebook។

ពេល​ក្រោយ​ចូល​ប្រើ​ Facebook លើ​ Device ថ្មី​ ត្រូវការ​បើក​កម្មវិធី​ផ្ទៀងផ្ទាត់​ Google Authenticator ដើម្បី​បញ្ចូល​លេខ​កូដ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ thenextweb ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់