• 2018-05-29 02:18:35
  • ផលិតផលថ្មី

ស្បែក​ជើង​​ធ្វើ​ពី​ស្ករ​កៅស៊ូ​ តម្លៃ​ថ្លៃ​មិន​គួរ​ឲ្យ​ជឿ​

  • 2018-05-29 02:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ប្រទះ​ឃើញ​ស្ករ​កៅស៊ូ​ច្រើន​សន្ធឹក​មាន​ជាប់​ស្អិត​លើ​ដង​ផ្លូវ​នៃ​ទីក្រុង​ Amsterdam ប្រទេស​ហុល្លង់​​ ក្រុមហ៊ុន​មួយ​ឈ្មោះ​ Gumdrop បាន​បែក​គំនិត​ច្នៃ​ស្ករ​កៅស៊ូ​ទៅ​ជា​វត្ថុធាតុ​ម្យ៉ាង​ដែល​អាច​ប្រើ​ដើម្បី​ផលិត​ស្បែក​ជើង​បាន។

​ស្ករ​កៅស៊ូ​ដែល​គេ​ប្រមូល​បាន​តាម​ដង​ផ្លូវ​ ត្រូវ​បាន​គេ​យក​មក​ច្របល់​ជា​មួយ​វត្ថុធាតុ​ម្យ៉ាង​ដើម្បី​បង្កើត​បាន​ជា​​វត្ថុធាតុ​ឈ្មោះ​ថា​ "Gum-Tec”។ Gum-Tec នេះ​មាន​ផ្ទុក​នូវ​ស្ករ​កៅស៊ូ​ចំនួន​ ២០%។ ​

​​ក្រោយ​មក​គេ​ក៏​យក​សារធាតុ​ Gum-Tec នេះ ​ទៅ​បង្កើត​ចេញ​ជា​រូបរាង​នៃ​បាត​ស្បែក​ជើង និង​យក​សារធាតុ​ស្បែក​​មួយ​ផ្សេង​ទៀត​ដើម្បី​មក​ដេរ​ជា​មួយ​បាត​ស្បែក​ជើង​នេះ បង្កើត​ចេញ​ជា​ស្បែក​ជើង​មួយ​សម្រាប់។

ស្បែក​ជើង​ស្ករ​កៅស៊ូ​នេះ​​នឹង​ចាប់​ផ្ដើម​ចេញ​លក់​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ ដោយ​ក្នុង​មួយ​គូ​មាន​តម្លៃ​​ប្រមាណ​ ២៣២ ដុល្លារ និង​មាន​ជម្រើស​ពណ៌​ជា​ច្រើន៕​​

ប្រភព៖ Fast Company ប្រែ​សម្រួល៖ សុខហេង

មតិយោបល់