• 2018-05-26 03:58:27
  • ព័ត៌មាន

ឡានជិត ៥ លានគ្រឿង ត្រូវប្រមូលយកមកវិញនៅអាមេរិក

  • 2018-05-26 03:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត Fiat Chrysler បានប្រកាសពីការហៅចូលមកវិញដ៏ធំមួយនៃរថយន្ត ៤,៨ លានគ្រឿង នៅសហរដ្ឋអាមេរិក ដែលអាចមានបញ្ហាជាប់គាំង Cruise Control។

Fiat បានប្រាប់ដល់អតិថិជនដែលមានរថយន្តកើតមានបញ្ហានេះ ថាកុំប្រើមុខងារ Cruise Control បើមិនទាន់យករថយន្តទៅកាន់​ផ្នែកសេវាកម្មដើម្បី upgrade software ទេនោះ។ ក្រុមហ៊ុនរថយន្តនេះបានឲ្យដឹងទៀតថា មកទល់ពេលនេះមិនទាន់កើតមានករណីគ្រោះថ្នាក់ដែលបង្កដោយបញ្ហានេះនៅឡើយទេ។

Fait ប្រកាសថានឹងចាប់ផ្ដើមផ្ដល់ដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់ពីបញ្ហានេះ ចាប់ពីសប្ដាហ៍ក្រោយ ហើយនឹងធ្វើការ upgrade software ឲ្យដោយឥតគិតថ្លៃ។ ខាងក្រោមនេះជាម៉ូដែលរថយន្តដែលរង់ផលប៉ះពាល់ ៖

  • Chrysler 200 sedan ឆ្នាំ ២០១៥ ដល់ ១៧
  • Chrysler 300 sedan ឆ្នាំ ២០១៤ ដល់ ១៨
  • Chrysler Pacifica minivan ឆ្នាំ ២០១៧ ដល់ ១៨
  • Dodge Challenger coupe ឆ្នាំ ២០១៥ ដល់ ១៨
  • Dodge Charger sedan ឆ្នាំ ២០១៤ ដល់ ១៨
  • Dodge Journey CUV ឆ្នាំ ២០១៤ ដល់ ១៨
  • Dodge Durango SUV ឆ្នាំ ២០១៤ ដល់ ១៨
  • Jeep Cherokee SUV ឆ្នាំ ២០១៤ ដល់ ១៨
  • Jeep Grand Cherokee SUV ឆ្នាំ ២០១៤ ដល់ ១៨
  • Jeep Wrangler ឆ្នាំ ២០១៨
  • Ram 1500 pickup ឆ្នាំ ២០១៤ ដល់ ១៩
  • Ram 2500 pickup ឆ្នាំ ២០១៤ ដល់ ១៨
  • Ram 3500 pickup ឆ្នាំ ២០១៤ ដល់ ១៨
  • Ram 3500 cab chassis ឆ្នាំ ២០១៤ ដល់ ១៨
  • Ram 4500/5500 cab chassis ឆ្នាំ ២០១៤ ដល់ ១៨

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់