• 2018-05-26 03:37:23
  • ព័ត៌មាន

Facebook និង Google ត្រូវរងពិន័យ ៨,៨ ពាន់លានដុល្លារ ក្រោយច្បាប់ថ្មីត្រូវអនុវត្តន៍

  • 2018-05-26 03:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់ថ្មីមួយឈ្មោះថា Europe’s General Data Protection Regulation (GDPR) ត្រូវបានអនុវត្តន៍កាលពីថ្ងៃម្សិលមិញនេះ។

នៅថ្ងៃដំបូងនៃការអនុវត្តក្រុមហ៊ុន Facebook និង Google ត្រូវរងផលប៉ះពាល់ពីច្បាប់នេះភ្លាម ដោយ​មាន​​ក្រុមហ៊ុនអូទ្រីសឈ្មោះ Max Schrems បានដាក់ពាក្ដបណ្ដឹងលើក្រុមហ៊ុនទាំងពីរ។ ពាក្យបណ្ដឹងរបស់ក្រុមហ៊ុននេះ មានបំណងចង់ពិន័យ Facebook ចំនួន ៣,៩ ពាន់លានអឺរ៉ូ និង Google ចំនួន ៣,៧ ពាន់លានអឺរ៉ូ (សរុបប្រមាណ ៨,៨ ពាន់លានដុល្លារ)។

ច្បាប់​ GDPR តម្រូវឲ្យ​មាន​ការ​ព្រមព្រៀងច្បាស់លាស់ចំពោះទិន្នន័យផ្ទាល់ខ្លួនដែលក្រុមហ៊ុននីមួយៗប្រមូលពីអ្នកប្រើប្រាស់ ហើយ​ច្បាប់នេះបានបង្ខំឲ្យ​ក្រុមហ៊ុនធំៗ​ជា​ច្រើនលើអ៊ីនធឺណិត​ ធ្វើ​ការ​កែ​សម្រួលឡើងវិញនូវគោលការណ៍របស់ពួកគេ។

ទាំង Facebook និង Google បានបញ្ចេញគោលការណ៍ថ្មី​ដើម្បីសម្របតាមច្បាប់ GDPR នេះ ប៉ុន្តែក្រុមហ៊ុន Max Schrems បានប្រកែកថាគោលការណ៍ថ្មីទាំងនោះមិនទាន់ចំចំណុចនៅឡើយទេ។

គួរ​ដឹង​ថា​ពាក្យបណ្ដឹងរបស់ Max Schrems មានបែងចែកចេញជាបួន ដោយ​​មួយ​ប្ដឹង​ Facebook និងមានពីរប្ដឹង Instagram និង WhatsApp (ជាផលិតផលរបស់ Facebook) និងពាក្យបណ្ដឹងទី ៤ ដាក់ប្ដឹង Google៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់