• 2018-05-25 10:34:05
  • ព័ត៌មាន

BlackBerry មិន​រា​ថយ បន្តត្រៀម​ចេញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដើម​ខែ​ក្រោយ

  • 2018-05-25 10:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BlackBerry បាន​បង្ហោះ​ចេញ​ផ្សាយ​នូវ​វីដេអូ Teaser ថ្មី​លើ​គេហទំព័រ YouTube ជុំវិញ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ូឌែល KEY2 ។ បង្ហើប​យ៉ាង​ច្បាស់ការ​ថា​នឹង​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ពីរ​គ្រាប់ ជាមួយ​គ្រាប់ Flash LED អម​ក្តារ​ចុច​ប្រចាំ​ត្រកូល Physical Keyboard។

ក្នុង​វីដេអូ ២៥ វិនាទី ក៏​សង្កត់​ធ្ងន់​លើ​រូបរាង​ខ្នង​ខាង​ក្រោយ​ម៉ាស៊ីន ដែល​រចនា​ក្រឡា​ផ្ទៃ​ឆ្នូត​កាន់​តែ​ប្លែក​ជាង​មុន ហើយ​គែម​ព័ទ្ធ​ជុំវិញ​តួ​ខ្លួន​ក៏​កែប្រែ​ថ្មី​ទៅ​ជា​លោហៈ​ពណ៌​រាង​ខ្មៅ​ងងឹត​វិញ។

KEY2 ជា​ការ​វិវត្ត​បន្ត​ពី​ម៉ូឌែល​ចាស់ Keyone បង្ហាញ​ខ្លួន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ជា​ប្រភេទ​ស្មាតហ្វូន​ធុន​កណ្តាល ដែល​មាន​តម្លៃ​ក្បែរ ៥០០ ដុល្លារ។ តួ​លេខ​ធ្លាប់​បង្ហាញ​មាន ៨៥០ ០០០ គ្រឿង​ដែល BlackBerry លក់​ដាច់​ក្នុង​ឆ្នាំ​ទៅ ប៉ុន្តែ​សម្រាប់ KEY2 ត្រៀម​ប្រកាស​នា​ថ្ងៃ​ទី ៧ ​មិថុនា នៅ​ទីក្រុង New York ក៏​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា​តើ​អាច​ទទួល​បាន​ការ​គាំទ្រ​ប្រសើរ​ជាង​នេះ​ឬ​យ៉ាង​ណា?

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge | 9to5google ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់