• 2018-05-25 02:55:22
  • ចំណេះដឹង

យល់​ដឹង​ការ​ប្រើប្រាស់ Shutter Speed នៅលើកាមេរ៉ា

  • 2018-05-25 02:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ទិដ្ឋភាព​ ត្រូវ​មាន​ពន្លឺ​ចូលរួម​ ហើយ​ Sensor របស់​កាមេរ៉ា​ត្រូវ​ការ​ចំនួន​ពន្លឺ​មួយ​ ដើម្បី​ផលិត​ Exposure បាន​ល្អ​។ ក្នុង​ស្ថានភាព​ភ្លឺ​ ត្រូវការ​បន្ថយ​ Exposure ខណៈ​ក្នុង​ស្ថានភាព​ងងឹត​ ត្រូវការ​បង្កើន​ Exposure វិញ​។

Shutter speed អាច​ជួយ​ដល់​អ្នក​ថតរូប​ ប្រាកដ​ថា​ Sensor របស់​កាមេរ៉ា​ទទួល​បាន​ពន្លឺ​ត្រឹមត្រូវ​។

Shutter speed លឿន​ មាន​ន័យ​ថា​ Sensor ទទួល​បាន​ពន្លឺ​តិច​ ហើយ​ Shutter speed យឺត​ ទទួល​បាន​ពន្លឺ​កាន់​តែ​ច្រើន​។

បង្កក​ចលនា

Shutter speed យឺត​ មាន​រយៈពេល​ចលនា​កើតឡើង​កាន់តែ​ច្រើន​ អាច​មក​ពី​កាមេរ៉ា​រង្គើ​, Subject មាន​ចលនា​ ឬ​ទាំងពីរ​ស្ថានភាព​ កំឡុង​ពេល​ Exposure ដែល​គួរ​ជៀសវាង​។

បើ​កាមេរ៉ា​រង្គើ​ នឹង​ធ្វើ​ឲ្យ​ទិដ្ឋភាព​ព្រាល​មិន​ស្អាត​នោះ​ទេ​ ដែល​គួរ​ប្រើ​ Shutter speed តិច​បំផុត​ ងាយស្រួល​ក្នុង​ការ​កាន់​ថត​ ប្រហែល​ 1/30 sec តែ​អាស្រ័យ​លើ​ Focal length របស់​ Lens ហើយ​ថា​តើ​កាមេរ៉ា​ ឬ​ Lens មាន​ប្រព័ន្ធ​ទប់​លំនឹង​រូបភាព​ដែរ​ ឬ​ទេ​។

ទោះ​ប្រើ​ Shutter speed លឿន​ល្មម​ ដើម្បី​បញ្ចៀស​ការ​រង្គើ​កាមេរ៉ា​ Subject នៅ​តែ​មាន​ចលនា​ ហើយ​បើ​ចង់​បង្កក​ Subject មាន​ចលនា​ទាំងស្រុង​ ត្រូវការ​ប្រើ​ Shutter speed លឿន​ខ្លាំង​ដូចជា​ 1/500 sec, 1/1000 sec ឬ​ លឿន​ជាង​នេះ​។ នេះ​ភាគច្រើន​កើតឡើង​ ពេល​ថតរូប​សកម្មភាព​កីឡា​។

ទិដ្ឋភាព​ព្រាល​បែប​ច្នៃប្រឌិត

ពេល​ខ្លះ​ទិដ្ឋភាព​ព្រាល​ អាច​ជួយ​ពង្រឹង​គុណភាព​រូបភាព​បាន​មួយ​បែប​ដែរ​។ ឧទាហរណ៍​ អ្នក​ថតរូប​សកម្មភាព​កីឡា​មួយ​ចំនួន​ ជ្រើសរើស​ល្បឿន​ Shutter speed យ៉ាង​ប្រយ័ត្នប្រយែង​ ដើម្បី​រក្សា​តួ​ខ្លួន​កីឡាករ​ច្បាស់​ តែ​បន្សល់​ភាព​ព្រាល​បរិវេណ​ដៃ​ និង​ជើង​ ដើម្បី​បង្កើត​ទិដ្ឋភាព​ល្បឿន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ឬ​អាច​ថត​អូស​បណ្ដោយ​ ជាមួយ​ល្បឿន​ Shutter speed លឿន​ ធ្វើឲ្យ​ Subject ច្បាស់​ តែ​ផ្ទៃ​ខាងក្រោយ​ព្រាល​ឆ្នូត​។

ការ​ថតរូប​ទេសភាព​ ប្រើប្រាស់​ Shutter speed យឺត​អាច​ប្រែ​ទិដ្ឋភាព​ទឹក​ហូរ​ព្រាល​ស្អាត​ ហើយ​រយៈពេល​ Exposure យូរ ប្រើ​ថតរូប​ពេល​យប់​ អាច​ធ្វើ​ឲ្យ​ពពក​ និង​ចរាចរណ៍​លើ​ដង​ផ្លូវ​ ព្រាល​ឆ្នូតៗ​ តាម​បណ្ដោយ​ចលនា​បាន​ស្អាត​។

ប្រើ​ Shutter speed ក្នុង​វីដេអូ​

Shutter speed ប្រើ​ក្នុង​វីដេអូ​ ជួយ​ប្រាកដ​ថា​ចលនា​បាន​រលូន​រវាង​ Frame នីមួយ​ៗ ដោយ​អាស្រ័យ​លើ​ល្បឿន​ Frame បាន​ប្រើប្រាស់​។ កម្រិត​ Frame rate 30fps មិន​អាច​ប្រើ​ Shutter speed តិច​ជាង​ 1/30 sec បាន​ទេ​។ ហើយ​បើ​ប្រើ​ Shutter speed លឿន​ខ្លាំង​ ដើម្បី​គ្រប់គ្រង​ពន្លឺ​ ឬ​ចង់​បង្កក​ទិដ្ឋភាព​មាន​ចលនា​ នឹង​ទទួល​បាន​ Effect ស្រមោល​ដាច់​ៗ។

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ គួរ​ប្រើ​ Shutter speed នៅ​កម្រិត​ពីរ​ដង​នៃ​ល្បឿន​ Frame rate។ បើ​ Frame rate ៣០fps គួរ​ប្រើ​ Shutter speed 1/60 sec។

អ្នក​ថត​វីដេអូ​ជាច្រើន​ប្រើប្រាស់​វិធី​ផ្សេង​ ដោយ​ផ្លាស់ប្ដូរ​ Lens aperture setting ឬ​ ប្រើ​ ND (Neutral Density) filter ដើម្បី​បន្ថយ​ពន្លឺ​រត់​កាត់​ចូល​ Lens៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់