• 2018-05-24 14:03:39
  • ព័ត៌មាន

​iPhone SE 2 ត្រៀម​បង្ហាញ​ខ្លួន​ខែ​ក្រោយ រំពឹង​មាន​គុណភាព​អេក្រង់​ខ្លាំង​ជាង iPhone X

  • 2018-05-24 14:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​រាយការណ៍​នឹង​មាន​ស្មាតហ្វូន​កំពូល ៣ ម៉ូឌែល​ត្រៀម​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ធំ​នា​ខែ​កញ្ញា រួម​មាន iPhone X ជំនាន់​ថ្មី, iPhone X Plus និង​ iPhone ​ប្រើ​អេក្រង់ LCD ទំហំ ៦,១ អ៊ីញ។ បន្ត​ពី​នេះ​ក៏​មាន iPhone SE 2 មួយ​ម៉ូឌែល​ផ្សេង​ទៀត វិវត្ត​ត​គ្នា​ពី iPhone SE ហើយ​ប្រភព​ពី​សារព័ត៌មាន T3 បាន​សង្កត់​ធ្ងន់​ថា​ម៉ូឌែល​នេះ​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​បំពាក់​អេក្រង់​មាន​គុណភាព​ខ្ពស់​ល្អ​ជាង iPhone X ថែម​ទៀត​ផង។

ប្រភពពី Olixar

SE 2 ត្រៀម​នឹង​បង្ហាញ​ក្នុង​ខែ​មិថុនា ទំនង​ជា​ប្រើ​អេក្រង់ Full-Screen ពេញ​គែម​សង​ខាង គ្មាន​ប៊ូតុង Home និង​បន្ថយ​ទំហំ​ស្នាម​ឆក (Notch) ឲ្យ​តូច​ជា​ត្រកូល X។ សារ​នេះ​ក៏​ស្រដៀង​គ្នា​នឹង​ក្រុមហ៊ុន Olixar ខាង​ផលិត​ស្រោម​ទូរសព្ទ​បាន​ទម្លាយ ពី​ស្ថានភាព​អេក្រង់ SE 2 ថា​នឹង​មាន​គុណភាព​ល្អ​ជាង X អ៊ីចឹង​ដែរ ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ច្បាស់​ពី​តួ​លេខ​កម្រិត​បង្ហាញ។

មន្ទិល​សង្ស័យ​មួយ​ផ្សេង​ទៀត​របស់​អតិថិជន​ទាក់ទង​នឹង​ដុំ​សាក​ថ្ម​រហ័ស​កម្លាំង ១៨ វ៉ាត់ ដែល​ល្បី​ថា​មក​ក្នុង​ប្រអប់ iPhone ឆ្នាំ ២០១៨ ប៉ុន្តែ​សម្រាប់ iPhone SE 2 រំពឹង​ថ្លៃ​ក្បែរ ៥០០ ដុល្លារ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់ការ​ថា​ក្រុមហ៊ុន Apple ថែម​ជូន​មក​ស្រាប់​ឬ​តម្រូវ​ឲ្យ​ទិញ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់