• 2018-05-24 03:20:00
  • ព័ត៌មាន

អ្នក​បន្ទាយ​មាន​ជ័យ​កុំ​ភ្លេច​ចូល​រួម បាខែម​ចុង​សប្ដាហ៍​នេះ​ វាគ្មិន​ប្រជុំ​សុទ្ធ​តែ​ជើង​ខ្លាំង​!

  • 2018-05-24 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាខែម​បន្ទាយ​មាន​ជ័យ ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​នឹង​ប្រារព្ធ​ឡើង​ស្ទើរ​ជា​រៀង​រាល់ឆ្នាំ​ នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​មាន​ជ័យ មាន​វាគ្មិន​ល្បីៗ អ្នក​ជំនាញ​ជា​ច្រើន​​រូប នឹង​​ប្រធានបទ​ជា​ច្រើន​​​ប្រភេទ​ខុស​ៗ​គ្នា ថែម​ទាំង​អាច​ទទួល​បាន​អាវយឺត​បារខែម​ដ៏​ស្អាត​មួយ​ផង​ដែរ។

កម្មវិធីបាខែមឆ្នាំមុនៗ

#ទីកន្លែង និង កាលបរិច្ឆេទ

  • កាលបរិច្ឆេទ៖ នៅ​ថ្ងៃទី ២៥ និង ២៦ ខែឧសភា ឆ្នាំ២០១៨
  • ពេលវេលា ៖ (ថ្ងៃទី ២៥)ចាប់​ពី​ម៉ោង ១ ល្ងាចដល់ម៉ោង៥ល្ងាច និង​​(ថ្ងៃទី ២៦)​ចាប់​ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ៥ ល្ងាច
  • ទី​កន្លែង​កម្មវិធី៖ សាកល​វិទ្យាល័យ​សាកល​វិទ្យាល័យ​មាន​ជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ
  • អ៊ីម៉ែល៖ info@barcampcambodia.org
  • ចុះ​ឈ្មោះ​ចូលរួម៖ www.eventbrite.com
  • ព័ត៌មាន​លម្អិត​លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥ ចូលរួម​ដោយសេរី ឥតគិតថ្លៃ

#របៀប​ស្វែងរក​ប្រធានបទ

ប្រធានបទ​នីមួយៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង ៦ បន្ទប់​ផ្សេងគ្នា ប្រធានបទ​នីមួយៗ​មាន​រយៈពេល ១ ម៉ោង។ អ្នកចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​ចូលរួម​ស្ដាប់​តាមបន្ទប់ តាម​ម៉ោង និង​ប្រធានបទ​នីមួយៗ។

ដើម្បី​ស្វែងរក​ព័ត៌មាន​ប្រធានបទ អ្នក​ចូលរួម​អាច​មើល​នៅ​លើ​ផ្ទាំង តារាង​ប្រធានបទ ដែល​អ្នក​រៀបចំ​កម្មវិធី​បាន​បិទ ក្នុង​បរិវេណ​កម្មវិធី។

#ដើម្បីទទួលបានអាវយឺតឥតគិតថ្លៃ

  • សូម​ចុះឈ្មោះ សូម​បំពេញ​ព័ត៌មាន​របស់​លោក​អ្នក​រួច​ហើយ សូម​ពិនិត្យ​អ៉ីម៉ែល​របស់​អ្នក​ដើម្បី​ទទួល​បាន​សំបុត្រ
  • សូម​ស្វែងរក​សំបុត្រ​ក្នុង Email របស់​អ្នក ឬ App ហើយ Save ទុក​ក្នុង​ទូរស័ព ឬ Print ចេញ យក​មក​ថ្ងៃ​កម្មវិធី
  • សូម​នាំ​យក​សំបុត្រ​នោះ​មក ចុះ​ឈ្មោះ​និង​មក​មុន​ដើម្បី​ទទួល​បាន​អាវ​យឺត​(មាន​កំណត់)។
អ្នក​ចូល​រួម​កម្មវិធីបាខែមឆ្នាំមុនៗ

#តើ​អ្នក​នឹង​ទទួល​បាន​អ្វី?

  • ទទួល​បាន​ចំណេះដឹង គំនិត​ថ្មីៗ និង​បាន​ជួប​ជាមួយ​អ្នក​និយម​បច្ចេកវិទ្យា អ្នក​ទីផ្សារ អ្នក​ធ្វើ​អាជីវកម្ម អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ធ្វើ​អាជីវកម្ម ។
  • ទទួល​បាន​អាវយឺត(មាន​កំណត់) និង​វត្ថុអនុស្សាវរីយ​ជា​ច្រើន​ទៀត​ពី​អ្នក​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ
  • ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វាគ្មិន និង​អ្នកចូលរួម​ដទៃ សម្រាប់​អាជីវកម្ម និង​បណ្ដាញ​របស់​អ្នក​ទៅ​ថ្ងៃ​មុខ
  • អ្នក​អាច​សិក្សា​រៀន​សូត្រ​យក​បទពិសោធន៍​ជីវិត​ពី​វាគ្មិន​នីមួយៗ​ដែល​អញ្ជើញ​មក​ពី​រាជធានី​ភ្នំពេញ
  • អ្នក​មាន​ឱកាស​ជួប​ជាមួយ​ក្រុម​អ្នក​មាន​បទពិសោធន៍​ធ្វើ​ជំនួញ និង​អ្នក​បច្ចេកវិទ្យា
  • បាន​រៀន​សូត្រ​ពី​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បារខែម ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ថ្មី៕

ចូល​មើល​វីដេអូការ​ណែនាំ​ខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់