• 2018-05-24 01:20:22
  • ព័ត៌មាន

ឡេនថ្លៃ ៥ ពាន់​ដុល្លារ​ធ្លាក់​ចូល​អាង​ហែល​ទឹក អ្នក​ណា​យល់​អារម្មណ៍​មួយ​នេះ?

  • 2018-05-24 01:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​រយៈ​ពេល ៧ វិនាទី​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ក្រោយ​បុរស​ម្នាក់​របូតដៃ​ធ្វើ​ឲ្យ​ធ្លាក់​ឡេនម៉ាក Canon EF 500mm f/4L IS ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក។ បុរស​នោះ​ត្រូវ​បាន​ស្គាល់​ជា​អ្នក​ថត​រូប​អាជីព​ឈ្មោះ Seven Ho រស់​នៅ​ទីក្រុង Macau ប្រទេស​ចិន។

ក្រោយ​បង្ហោះ​ផ្សាយ​លើ​គណនី​ហ្វេសប៊ុក ភ្លាម​មាន​​អ្នក​ទស្សនា​និង Share រាប់​ពាន់​ដង ដោយ​មតិ​ខ្លះ​គិត​ថា​ជា​ការ​សម្តែង និង​ខ្លះ​យល់​ថា​ជា​ការ​ថ្លោះធ្លោយ​យ៉ាង​ពិត​ប្រាកដ។ ប្រសិន​វីដេអូ​នេះ​ជា​ការ​ពិត មាន​ន័យ​ថា​​បុរស​នោះ​ត្រូវ​ខាតបង់​ទឹក​ប្រាក់ ៧ ០០០ ដុល្លារ ​ឥត​អំពើ ជាមួយ​ការ​ខូចខាត​​តួ​កាមេរ៉ា Canon 5D តម្លៃ​ក្បែរ ២ ០០០ ដុល្លារ និង​ឡេន Canon 500mm f/4L IS ថ្លៃ​ជាង ៥ ០០០ ដុល្លារ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ petapixel ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់