• 2018-05-23 02:37:56
  • ព័ត៌មាន

OnePlus 6 និង iPhone X ថ្លៃ​ខុស​គ្នា​មួយ​ជា​ពីរ ចុះ​ល្បឿន​ម៉េច​វិញ?

  • 2018-05-23 02:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 6 ជា​ស្មាតហ្វូន​ Android ​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង ជា​មួយ​តម្លៃ​លក់​ដែល​ធូរ​ថ្លៃ​ជាង​ស្មាតហ្វូនកំពូលៗ​ដទៃ​នា​ពេល​បច្ចុប្បន្ន។ ចង់​ដឹង​ថា​ស្មាតហ្វូន​ធូរ​ថ្លៃ ពេល​ជួប​ iPhone X ដែល​មាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ ដើម្បី​ធ្វើ​ការ​សាក​ល្បង​ល្បឿន​ លទ្ធផល​ទៅ​ជា​យ៉ាងណា ?

​ទស្សនា​វីដេអូ​ខាង​ក្រោម​បង្ហាញ​ពី​ការ​វាស់​ល្បឿន​ iPhone X និង OnePlus 6 ៖

OnePlus 6 ដែល​គេ​យក​មក​​ធ្វើ​តេស្ត​ល្បឿន​នេះ​ជា​ប្រភេទ​មាន​តម្លៃ​ ៦២៩ ដុល្លារ (តម្លៃ​នៅ​សហរដ្ឋអាមេរិក) ដោយ​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៨ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ២៥៦ GB។ ចំណែក​ iPhone X មាន​ប្រើ​បន្ទះ​ឈីប A11​ Bionic និង RAM ទំហំ​ ៣ GB មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ នៅ​សហរដ្ឋអាមេរិក។

តាម​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​បន្ទះ​ឈីប​ Snapdragon ជំនាន់​ចុង​ក្រោយ អាច​ជួយ​ឲ្យ​ OnePlus 6 យក​ឈ្នះ​ iPhone X បាន​ច្រើន​លើក​ចំពោះ​ការ​បើក​កម្មវិធី​ធម្មតា និង​ការ​បើក​ហ្គេម​ជា​ដើម ​ប៉ុន្តែ​​នៅ​ក្នុង​រយៈពេល​ដែល​ប្រកៀកប្រកិត​គ្នា​បំផុត។ ចំណែក​​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ក្នុង​ RAM ច្បាស់​ណាស់​ដែល​ OnePlus 6 ធ្វើ​បាន​ល្អ​ជាង​ iPhone X ដោយ​សារ​មាន​ RAM ទំហំ​ដល់​ ៨ GB ឯណោះ៕​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់