• 2018-05-22 03:37:36
  • ព័ត៌មាន

នៅ​ថៃ​កំពុង​ល្បី App មួយ អាច​ជួល​មិត្ត​ប្រុស​ឬ​មិត្ត​ស្រី​​តម្លៃ​ចាប់ពី ៧៧ ដុល្លារ

  • 2018-05-22 03:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouEx ជា​កម្មវិធី​ស្មាតហ្វូន​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ប្រទេស​ថៃ។ វា​ជា​កម្មវិធី​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ជួល​មនុស្ស​ស្រី​ ឬ​មនុស្ស​ប្រុស​ណាត់​ជួប ឬ​ដើរ​លេង​ជាមួយ​បាន។ តម្លៃ​ជួល​គឺ​ចាប់​ផ្ដើម​ពី ៧៧​ ដុល្លារ ដល់ ២៤៨​ដុល្លារ

បើ​យោង​តាម​សារព័ត៌មាន Coconut របស់​ថៃ បាន​ឲ្យ​ដឹង​ថា YouEx បង្កើត​ឡើង​រយៈពេល​១​ឆ្នាំ​មក​ហើយ តែ​ទើប​ល្បី​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រោយ​ពី​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​ចែក​រំលែក​នូវ​រូប​ថត​ផ្ទាំង​ពាណិជ្ជកម្ម​របស់ YouEx។

ក្នុង​រូបមាន​បុរស​វ័យ​កណ្ដាល​ម្នាក់​អង្គុយ​លើ​សាឡុង​ជាមួយ​នឹង​ស្រី​ស្អាត​៣​នាក់ រួច​មាន​ពាក្យ​មួយ​ឃ្លា​ថា៖ "ជួល​មិត្តភ័ក្ដិ។ YouEx"។

នៅ​ក្នុង​កម្មវិធី YouEx ក្រោយ​ពី​បាន​ជ្រើស​យក​មិត្ត​ស្រី​ ឬ​មិត្ត​ប្រុស​រួច អ្នក​អាច​រើស​យក​សកម្មភាព​ដែល​ចង់​ធ្វើ​ជាមួយ​ពួក​គេ​ដូចជា ទៅ​ញ៉ាំ​អាហារ ទៅ​មើល​កុន ដើរ​ផ្សារ ឬ​ក៏​អាច​ជួល​សម្រាប់​ការងារ​ដើរ​បង្ហាញ​ម៉ូដ​ថែម​ទៀត​ផង។

មនុស្ស​មួយ​ចំនួន​ទំនង​ជា​គិត​ថា​នេះ​ជា​ទង្វើ​ពេស្យា តែ​យ៉ាង​ណា​មិញ បើ​តាម​គោលការណ៍​របស់ YouEx បញ្ជាក់​ថា វា​មិន​មែន​ជា​ការ​លក់​ខ្លួន​ប្រាណ​នោះ​ទេ តែ​ជា​ការ​ជួល​មិត្ត​សម្រាប់​ជជែក ឬ​ដើរ​លេង​ជាមួយ​តែ​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ YouEx បញ្ជាក់​ទៀត​ថា អ្នក​ដែល​ត្រូវ​គេ​ជួល អាច​រាយការណ៍​ទៅ​​ក្រុមហ៊ុន​បាន ប្រសិន​បើ​អតិថិជន​ព្យាយាម​បំពាន​ខ្លួន​ប្រាណ​របស់​ពួក​គេ៕

ប្រភព៖ Kley Kley ប្រែសម្រួល៖ ឈាង

មតិយោបល់