• 2018-05-22 06:56:57
  • ចំណេះដឹង

ហេតុ​អី​អ្នកគួរ​​រៀន​ជួសជុល​កុំព្យូទ័រ​ខ្លួន​ឯង ទោះ​​គ្មាន​បរិញ្ញាបត្រ​ IT?

  • 2018-05-22 06:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ ដំណោះស្រាយ​ទាក់ទង​នឹង​កុំព្យូទ័រ​មាន​ការ​ចែករំលែក​ព្រោងព្រាត​ តាមរយៈ​វេបសាយ​នានា​ ជាពិសេស​តាម​ Youtube។

ការ​ជួសជុល​ កុំព្យូទ័រ​មិន​ប្រាកដ​ថា​ត្រូវ​មាន​ចំណេះដឹង​ខ្ពស់​ដល់​បរិញ្ញាបត្រ​ ឬ​មាន​បទពិសោធន៍​ច្រើន​ ទើប​អាច​ជួសជុល​បាន​នោះ​ទេ​។ សំខាន់​ត្រូវ​ចំណាយ​ពេលវេលា​បន្តិច​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​តាម​អ៊ីនធឺណិត​។

ចំណេញ​ថវិកា​

ការ​ចំណាយ​ពេល​បន្តិច​បន្តួច​របស់​អ្នក​ អាច​ចំណេញ​បាន​រាប់​សិប​ដុល្លារ​ដែរ​ ជៀស​ជាង​យក​ទៅ​ហាង​កុំព្យូទ័រ​ លើក​លែង​តែ​មាន​បញ្ហា​ Hardware ពិត​ណាស់​ត្រូវ​ចូល​ជាង​ ធ្វើការ​ពិនិត្យ​ និង​ផ្លាស់ប្ដូរ​ថ្មី​។

បើ​បញ្ហា​ទាក់ទង​នឹង​កម្មវិធី​ អាច​ពឹង​វេបសាយ​ ដូចជា​ Youtube ឬ​មិត្តភក្ដិ​ ជួយ​ផ្ដល់​យោបល់​ជួសជុល​។ បើ​មិត្តភក្តិ​នៅ​ឆ្ងាយ​ កុំ​បារម្ភ​ មាន​កម្មវិធី​អាច​ Remote ចូល​មើល​កុំព្យូទ័រ​អ្នក​បាន​ ប្រើ​ដោយ​ឥត​គិត​ថ្លៃ​។

មិន​តម្រូវ​ឧបករណ៍​ថ្លៃៗ​នោះ​ទេ​

ឧបករណ៍​ (Software និង Hardware) លើ​ទីផ្សារ​មាន​ស្ទើរ​គ្រប់​យ៉ាង​ ហើយ​មាន​តម្លៃ​គួរសម​ អាច​ទិញ​ប្រើប្រាស់​ បើ​ត្រូវការ​ជួសជុល​បញ្ហា​កុំព្យូទ័រ​បាន​។

ជា​ធម្មតា​ សេវាកម្ម​ជួសជុល​កុំព្យូទ័រ​នៅ​ហាង​ផ្សេង​ៗ មាន​ឧបករណ៍​ពិនិត្យ​រោគ​វិនិច្ឆ័យ​ កំណត់​បញ្ហា​របស់​កុំព្យូទ័រ​ តែ​ភាគច្រើន​អ្នក​អាច​ស្វែងរក​ឧបករណ៍​នានា​ (Software) ប្រើ​បាន​ឥត​គិត​ថ្លៃ​លើ​ Online។

មួយវិញទៀត​ បើ​មាន​កុំព្យូទ័រ​ទី​ពីរ​ ប្រើប្រាស់​កាន់​តែ​ល្អ​ អាច​ឲ្យ​អ្នក​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​បញ្ហា​ ក៏​ដូចជា​បើ​ទាក់ទង​នឹង​ Hardware វិញ​ អាច​ផ្លាស់ប្ដូរ​សាកល្បង​បាន​ តែ​មិន​ចាំបាច់​ នោះ​ទេ​។ បើ​មាន​ស្មាតហ្វូន​ ឬ​ Tablet យ៉ាង​ហោច​ណាស់​ អាច​ជា​ឧបករណ៍​ស្រាវជ្រាវ​ដំណោះស្រាយ​បាន​ ពេល​កុំព្យូទ័រ​កំពុង​មាន​បញ្ហា​។

ឆាប់​បាន​ប្រើប្រាស់​

លើកលែង​តែ​ អ្នក​សំណាង​ ក្រោយ​ដាក់​នៅ​ហាង​កុំព្យូទ័រ​ អាច​រង់ចាំ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ថ្ងៃ​ពេញ​ដែរ​ ព្រោះ​អ្នក​មិនមែន​ជា​អតិថិជន​តែ​ម្នាក់​របស់​ហាង​នោះ​ទេ​។ ហើយ​ប្រហែល​ជា​ភ្ញាក់ផ្អើល​នឹង​បញ្ហា​ភាគច្រើន​អាច​ដោះស្រាយ​បាន​ ត្រឹម​តែ​ប៉ុន្មាន​ដំណាក់កាល​ប៉ុណ្ណោះ​អាច​រក​បាន​លើ​ Online។

អ្នក​មិន​ត្រូវការ​រៀន​ជួសជុល​រាល់​បញ្ហា​កុំព្យូទ័រ​ ដើម្បី​ដោះស្រាយ​នោះ​ទេ​ មាន​បញ្ហា​ត្រង់​ណា​ រក​ដំណោះស្រាយ​ផ្នែក​នោះ​គឺ​គ្រប់គ្រាន់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់