• 2018-05-21 12:43:07
  • ព័ត៌មាន

បាក់​ចិត្ត​ស្តូក​គំរូ​រាង Huawei Mate 20 បំពាក់​កាមេរ៉ា​ក្រោយ ៤ គ្រាប់ អម​សុទ្ធ​បច្ចេកវិទ្យា​ទំនើប

  • 2018-05-21 12:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​ល្បី​ឈ្មោះ Concept Creator លើ​គេហទំព័រ YouTube បាន​បង្ហោះ​ចេញ​ផ្សាយ​នូវ​វីដេអូ Concept នៃ​ស្មាតហ្វូន​ជំនាន់​ក្រោយ Huawei Mate 20 ដែល​រំពឹង​ត្រៀម​បង្ហាញ​ខ្លួន​នា​ចុង​ឆ្នាំ ២០១៨ នេះ។

ជា​ការ​រចនា​រូបរាង​ខុស​ពី​ត្រកូល P20 Pro បង្ហាញ​ខ្លួន​កន្លង​មក ព្រោះ​ជា​ប្រភេទ​អេក្រង់​ផ្ទៃ​ពេញ​គ្មាន​ស្នាម​ឆក នឹង​ផ្ទៃ​ពេញ​គែម​សង​ខាង​គួរ​ឲ្យ​ទាក់ទាញ បន្សំ​ចំណុច​រសើប​ប្រើ​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៤ គ្រាប់ ដោយ​គ្រាប់​ដំបូង​ទំហំ 40MP ទី​ពីរ​ប្រភេទ Wide Angle ទំហំ 12MP ទី​បី​ប្រភេទ Monochrome ទំហំ 12MP និង​ទី​បួន​ទំហំ 12MP កម្រិត 4x អម​គ្រាប់​ភ្លើង Dual-LED និង Laser Autofocus។

រូបរាង​រចនា​ស្រោប​ដោយ​តួ​លោហធាតុ មាន​រន្ធ​ដោត USB-C នៅ​ខាង​ក្រោម បន្ត​រក្សា​រន្ធ​ដោត​កាស​ទំហំ ៣,៥ ម.ម គាំទ្រ​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់។ ជាង​នេះ​ទៅ​ទៀត Mate 20 ក៏​ត្រូវ​បាន​ប្រភព​ជឿជាក់​ថា​មាន​ប្រើ​អេក្រង់​ទំហំ ៦ អ៊ីញ កម្រិត QHD AMOLED មាន​មាត្រដ្ឋាន ១៨:៩ ខណៈ​ឈីប​ជំនាន់​ខ្ពស់​ផុត​លេខ Kirin 980 អម​ RAM ធំ 8GB និង​ ROM 256GB៕

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់