• 2018-05-21 08:01:38
  • ព័ត៌មាន

វាស់​ល្បឿន​ Galaxy S9+ និង OnePlus 6 មួយ​ណា​ខ្លាំង​ជាង?

  • 2018-05-21 08:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 6 បាន​ក្លាយ​ជា​គូ​ប្រជែង​ថ្មី​មួយ​ទៀត​សម្រាប់​ Galaxy S9/S9+ រួម​ទាំង​ iPhone X។ វីដេអូ​ខាង​ក្រោម​នេះ ជា​ការ​បង្ហាញ​ពី​ការ​ប្រៀបធៀប​ល្បឿន​រវាង​ OnePlus 6 និង Galaxy S9+ ដើម្បី​ចង់​ដឹង​ថា​មួយ​ណា​លឿន​ជាង។

បញ្ជាក់​ថា​ OnePlus 6 និង Galaxy S9+ ​ដែល​គេ​យក​មក​ប្រៀប​ធៀប​នេះ​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 ដូច​គ្នា ខុស​គ្នា​ត្រង់​ S9+ មាន​ RAM ៦ GB និង OnePlus 6 មាន​ RAM ៨ GB។ Galaxy S9+ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo និង OnePlus 6 ប្រើ​ Android 8.1។

​​​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា​ល្បឿន​ស្មាតហ្វូន​ទាំង​ពីរ​មិន​ជា​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​នោះ​ទេ ដោយ​មាន​ការ​ប្រកៀកប្រកិត​គ្នា​ជា​ទីបំផុត។ OnePlus 6 ប្រើ​ពេល​ ១ នាទី ៥២,១៨ វិនាទី ដើម្បី​បញ្ចប់​ជុំ​ទីមួយ ខណៈ​ S9+ ប្រើ​ពេល​ ១ នាទី និង ៥៧,៤៦ វិនាទី។​ ជុំ​ទីពីរ OnePlus 6 ប្រើ​ពេល ៤០,៧៤ វិនាទី ធៀប​នឹង​ S9+ ប្រើ​ពេល​ ៤១,៨៦ វិនាទី៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់