- 2018-05-19 23:59:47
- ហាងឆេងផលិតផល
មកដឹងតម្លៃ Hyundai H-1 2019 លក់នៅខ្មែរដំបូងគេក្នុងអាស៊ាន
- 2018-05-19 23:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ Hyundai H-1 2019 លក់នៅខ្មែរដំបូងគេក្នុងអាស៊ាន
ចន្លោះមិនឃើញ
រថយន្ត ១២ កៅអី Hyundai H-1 2019 ដែលទើបបង្ហាញរាងយប់មិញនៅកម្ពុជា ហើយមុនគេនៅអាស៊ាននោះ មានតម្លៃ ៤៩ ០០០ ដុល្លារសម្រាប់ប្រភេទ Full Option និង ៤៧ ០០០ ដុល្លារសម្រាប់ Delux Option។
H-1 2019 នេះ ហាក់ដូររាងខុសពីសេរ៊ីមុនច្រើន ដោយប្ដូរទាំងចង្កៀង និងផ្ទៃខាងមុខ ការតុបតែងខាងក្នុង ព្រមទាំងបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា ប្រព័ន្ធជំនួយចតឡាន (RPAS) ប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិច (ESC) ប្រព័ន្ធបង្អួចអគ្គិសនីជាដើម។
លោក Brian KO នាយកប្រតិបត្តិ Hyundai Camko Motor បានលើកឡើងថា៖ "យើងសប្បាយចិត្តក្នុងការដាក់បង្ហាញរថយន្តជំនាន់ថ្មី H-1 2019 នៅកម្ពុជា ដែលជាប្រទេសដំបូងគេក្នុងសហគមន៍អាស៊ាន ដោយនេះបង្ហាញពីសារៈសំខាន់នៃទីផ្សារក្នុងស្រុកដែល H-1 បច្ចុប្បន្នជារថយន្ត minivan លេខ ១ លក់ដាច់បំផុត"។
ដោយមានការកុម្ម៉ង់ទិញជាច្រើន ពេលនេះ H-1 2019 សល់ត្រឹមតែ ៤០គ្រឿងប៉ុណ្ណោះ ដែលការកក់ទុកមុននឹងទទួលបានសម្ភារៈសម្អាត ១ឈុត និងសេវាកម្មថែទាំ ៦ដង។
ទស្សនាវីដេអូបង្ហាញផ្ទាល់ខាងក្រោម៖
ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក Hyundai-Cambodia ៕