• 2018-05-18 09:34:43
  • ប្រវត្តិបច្ចេកវិទ្យា

ក្នុង​រយៈ​ពេល ២១ ឆ្នាំ​មក​នេះ​ តើ Toyota Prius ប្រែ​ប្រួល​រូបរាង​យ៉ាង​ម៉េច​ខ្លះ?

  • 2018-05-18 09:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ឈ្មោះ Prius ភ្លាម ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ប្រាកដ​ស្គាល់​អំពី​រថយន្ត​កូនកាត់​ដើរ​ដោយ​ថាមពល​អាគុយ និង​សាំង ដែល​ពេញ​និយម​ជាង​គេ​បំផុត​នា​ពេល​សព្វ​ថ្ងៃ​នេះ។

ចាប់​តាំង​តែ​ពី ​ពេល​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ១៩៩៧ មក Toyota Prius បាន​កែ​ប្រែ​រូបរាង​ចំនួន ៤ ដង​រួច​មក​ហើយ។ មិន​ត្រឹម​តែ​មាន​ការ​កែ​ប្រែ​ រូបរាង​ខាង​ក្រៅ​ឡើយ សូម្បី​តែ​ផ្នែក​ខាង​ក្នុង ម៉ាស៊ីន និង​បច្ចេកវិទ្យា​របស់​រថយន្ត ក៏​មាន​ការ​អាប់ដេត ឲ្យ​កាន់​តែ​ទំនើប​​ផង​ដែរ។

ខាង​ក្រោម​នេះ ជា​រូបរាង និង​បច្ចេកវិទ្យា របស់​រថយន្ត Prius ទាំង ៤ ជំនាន់ តាំង​តែ​ពី​ ២១​ឆ្នាំ​មុន មក​ដល់​ពេល​បច្ចុប្បន្ន៖

ជំនាន់​ទី ១៖ ពី​ឆ្នាំ ១៩៩៧-២០០៣

រថយន្ត Prius ជំនាន់​ដំបូង​ជា​ប្រភេទ​រថយន្ត​ទាប មាន​ទ្វារ ៤ ដើរ​ដោយ​ម៉ាស៊ីន​ប្រភេទ I មាន​ស៊ី​ឡាំង ៤ ជាមួយ​និង​ទំហំ ១,៥ លីត្រ។ វា​ជា​រថយន្ត​កូន​កាត់​សាំង និង​អគ្គិសនី ដំបូង​បំផុត​របស់​ក្រុមហ៊ុន Toyota ។

ជំនាន់​ទី ២៖ ពី​ឆ្នាំ ២០០៤-២០០៩

Prius ជំនាន់​ទី ២ បាន​អភិវឌ្ឍ​មក​ជា​​រថយន្ត​ មាន​ទ្វារ ៥ ដោយ​ឃ្លុប​ក្រោយ​បើក​ឡើង​ទៅ​លើ​ជាប់​នឹង​កាប៊ីន​អ្នក​ជិះ​ក្រោយ​តែ​ម្ដង។ វា​ដើរ​ដោយ​ម៉ាស៊ីន​ប្រភេទ I មាន​ស៊ី​ឡាំង ៤ ជាមួយ​និង​ទំហំ ១,៥ លីត្រ ប្រភេទ​កូន​កាត់​សាំង និង​អគ្គិសនី​ដូច​គ្នា។

ជំនាន់​ទី ៣៖ ពី​ឆ្នាំ ២០១០-២០១៥

Prius ជំនាន់​ទី ៣ នេះ​វិញ​បាន​អភិវឌ្ឍ​មក​ជា​​រថយន្ត​ប្រើ​ម៉ាស៊ីន​ធំ​ជាង​មុន​ប្រភេទ I មាន​ស៊ី​ឡាំង ៤ ជាមួយ​និង​ទំហំ ១,៨ លីត្រ ប្រភេទ​កូន​កាត់​សាំង និង​អគ្គិសនី​ដូច​គ្នា។ វា​មាន​ទ្វារ ៥ ដោយ​ឃ្លុប​ក្រោយ​បើក​ឡើង​ទៅ​លើ​ដូច​ម៉ូដែល​មុន​ដែរ។

ជំនាន់​ទី ៤៖ ពី​ឆ្នាំ ២០១៦-បច្ចុប្បន្ន

ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ ប្រើ​ប្រាស់​ម៉ាស៊ីន​ប្រភេទ I មាន​ស៊ី​ឡាំង ៤ ជាមួយ​និង​ទំហំ ១,៨ លីត្រ ប្រភេទ​កូន​កាត់​សាំង និង​អគ្គិសនី​ដូច​គ្នា​នឹង​ម៉ូដែល​មុន តែ​មាន​រាង​កាច​ជា​ប្រភេទ​ស្ព័រ​តែ​ម្ដង។ បើ​និយាយ​ចំពោះ​កម្រិត​ស៊ី​សាំង​ចំពោះ​ម៉ូដែល Prius Eco ​ឆ្នាំ ២០១៨ វិញ​រឹត​តែ​អស្ចារ្យ​ទៅ​ទៀត ដោយ​វា​ប្រើ​សាំង​ត្រឹម​តែ ៤,២ លីត្រ​តែ​ប៉ុណ្ណោះ​ ក្នុង ១០០ គ.ម៕

ចុចអាន៖

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់