• 2018-05-18 04:20:15
  • គន្លឹះ

៣ គន្លឹះ​ជួយ​ឡាន​ឆាប់​ត្រជាក់ ពេល​មេឃ​ក្ដៅ​ខ្លាំង

  • 2018-05-18 04:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ​មេឃ​ត្រូវ​ភ្លៀង​ក៏​ភ្លៀង​ភ្លាម ពេល​ក្ដៅ​ក៏​ក្ដៅ​សឹង​បែក​មេឃ ដែល​ជា​ហេតុ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពិបាក​នឹង​ទប់​ទល់ រី​ឯ​អ្នក​ប្រើ​ប្រាស់​ឡាន ទោះ​បើក​ម៉ាស៊ីន​ត្រជាក់​ខ្លាំង​ប៉ុណ្ណា​ក៏​នៅ​តែ​មិន​ត្រជាក់​ល្អ ចំណែក​សាំង​ក៏​ហូរ​ច្រើន​តាម​កម្លាំង​ម៉ាស៊ីន​ត្រជាក់​ដែរ។ Sabay នឹង​លើក​យក ៣គន្លឹះ សម្រាប់​អ្នក​ប្រើ​ឡាន អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ការ​បាន​ល្អ៖

១. បង្ហើប​បង្អួច​ឡាន​បន្តិច​ពេល​ចត​រថយន្ត​ក្រោម​កម្ដៅ​ថ្ងៃ

ចត​ឡាន​ក្រោម​កម្ដៅ​ថ្ងៃ​យូរ ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​រថយន្ត​ក្ដៅ​ខ្លាំង​ដោយ​គ្មាន​ខ្យល់​ចេញ​ចូល ហើយ​បើ​សីតុណ្ហភាព​កាន់​តែ​ក្ដៅ អាច​ធ្វើ​ឲ្យ​ផ្ទុះ​កញ្ចក់​បាន។ អ្នក​គួរ​បង្ហើប​បង្អួច​បន្តិច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល (តែ​កុំ​ធំ​ពេក ប្រយ័ត្ន​គេ​គាស់​ឡាន) ដើម្បី​ពេល​បើក​ម៉ាស៊ីន​ត្រជាក់ ឡាន​នឹង​ឆាប់​ត្រជាក់​ជាង​មុន។

២. បើក​កញ្ចក់​ឲ្យ​អស់​ពេល​បញ្ឆេះ​ឡាន

បញ្ឆេះ​ឡាន​រួច​អ្នក​ត្រូវ​បើក​កញ្ចក់​ឲ្យ​អស់ បើក​ម៉ាស៊ីន​ត្រជាក់ ហើយ​ជិះ​នៅ​លើ​ផ្លូវ​មួយ​សន្ទុះ​ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ក្នុង នោះ​កម្ដៅ​ក្នុង​រថយន្ត​នឹង​ឆាប់​ថយ​ចុះ ឡាន​ប្រាកដ​ជា​ឆាប់​ត្រជាក់​ជាង​មុន។

៣. ពិនិត្យ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ទៀង​ទាត់

ទោះ​បី​ប្រើ​វិធី​ខាង​លើ តែ​ម៉ាស៊ីន​ត្រជាក់​ដើរ​មិន​ស្រួល​ស្រាប់ អ្នក​ក៏​នៅ​តែ​ត្រូវ​បែក​ញើស​ជោក​អាវ​ដដែល។ គួរ​ត្រួត​ពិនិត្យ និង​ថែទាំ​ម៉ាស៊ីន​ត្រជាក់​ឡាន​ឲ្យ​ទៀង​ទាត់ ពិសេស​គឺ​យក​ទៅ​ឲ្យ​អ្នក​ជំនាញមើល។

Ford ក៏​មាន​កម្ម​ពិសេស​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ ៣០ មិថុនា ទាក់​ទង​នឹង​ម៉ាស៊ីន​ត្រជាក់ ដោយ​ចំណាយ​ត្រឹម​តែ ៥០ដុល្លារ អ្នក​នឹង​ទទួល​បាន​ការ​បូម​យក​ហ្គាស​ចាស់ ការ​បឺត​ខ្យល់ និង​សំណើម​ចេញ​ពី​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ត្រួត​ពិនិត្យ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ទូទៅ មើល​ការ​លេច​ធ្លាយ​ម៉ាស៊ីន​ត្រជាក់ បញ្ចូល​ហ្គាស​ថ្មី និង​ប្រេង​ថ្មី ព្រម​ទាំង​លាង​សម្អាត​ម៉ាស៊ីន​ត្រជាក់។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Ford Cambodia

  • ចង់​ដឹង​ពេល​យក​ឡាន​ទៅ​ជាង​គេ​ឆែក​អី​ខ្លះ មើល​វីដេអូ​ខាង​ក្រោម៖

ដោយ៖ វិទូ

មតិយោបល់