• 2018-05-17 01:38:25
  • ព័ត៌មាន

ខ្លាំង​ប៉ុណ្ណា​ដែរ នាវា​ដឹក​យន្តហោះ Shandong ចិន​ទីពីរ​ ទើប​ដាក់​សាកល្បង​បន្លាច​ពិភពលោក​?

  • 2018-05-17 01:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​រំដោះ​ប្រជាជន​ចិន កាលពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ២០១៨ បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នាវា​ផ្ទុក​យន្តហោះ Shandong ដែល​ជា​នាវា​ដឹក​យន្តហោះ​ដំបូង​គេ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន។ Shandong គឺ​ជា​នាវា​ដឹក​​យន្តហោះ​ទី​ពីរ​របស់​ចិន បន្ទាប់​ពី​នាវា​ដឹក​​យន្តហោះ Liaoning ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ឆ្នាំ​២០១២ កន្លង​ទៅ។

លក្ខណៈ​របស់​នាវា​ដឹក​យន្តហោះ Shandong៖

  • ទម្ងន់៖ ៦៥០០០​តោន ដោយ​អភិវឌ្ឍ​ចេញ​ពី​ប្រភេទ​នាវា​ផ្ទុក​យន្តហោះ Liaoning ដែល​មាន​ទម្ងន់ ៦០០០០​តោន។

  • ប្រវែង៖ បណ្ដោយ ៣១៥​ម៉ែត្រ ទទឹង ៧៥​ម៉ែត្រ

  • ល្បឿន៖ ៥៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

  • អាវុធ៖ បំពាក់​ប្រព័ន្ធ​មីស៊ីល 18 Cell Missile system និង​ប្រព័ន្ធ​កាំភ្លើង​ប្រភេទ CIWS សម្រាប់​បាញ់​ប្រឆាំង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី និង​សត្រូវ​តាម​អាកាស

  • នាវា​នេះ អាច​ផ្ទុក​យន្តហោះ​ចម្បាំង​ចន្លោះ​ពី ៣៨ ដល់ ៤០​គ្រឿង ដែល​ក្នុង​នោះ មាន​ដូចជា យន្តហោះ​ចម្បាំង​ប្រភេទ Shenyang J-15 ចំនួន ៣២​គ្រឿង ឧទ្ធម្ភាគចក្រ​ប្រភេទ Changhe Z-18 ចំនួន ៦​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ប្រភេទ Harbin Z-9 ចំនួន ២​គ្រឿង។

សូម​បញ្ជាក់​ថា នាវា​ដឹក​យន្តហោះ​នេះ នឹង​ដាក់​ដំណើរការ​សាកល្បង​ចន្លោះ​ពី ៦​ខែ ដល់ ១២​ខែ មុន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ៕

វីដេអូ​ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នាវា​ដឹក​យន្តហោះ Shandong

ប្រភព៖ Kley Kley ប្រែសម្រួល៖ វាសនា

មតិយោបល់