• 2018-05-17 23:28:00
  • គន្លឹះ

អាច​ឆែក​ដឹង​​ភ្លាម​ ទោះ​បី​​ប្រភព​រូបលើ​​ទូរសព្ទ​ក៏​ដោយ​

  • 2018-05-17 23:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Search engine ភាគច្រើន​ផ្ដល់​មុខងារ​នេះ​ ងាយស្រួល​ស្រាវជ្រាវ​រក​ប្រភព​រូបភាព​បាន​ប្រើប្រាស់​។ សម្រាប់​ Google ពេល​ប្រើ​លើ​កុំព្យូទ័រ​ ចូល​ទៅ​កាន់​វេបសាយ​ images.google.com រួច​ចុច​លើ​ icon រូប​កាមេរ៉ា​ ហើយ​ចម្លង​ URL រូបភាព​បាន​ឃើញ​ពី​ Online ឬ​ Upload រូបភាព​ផ្ទាល់​ពី​ Hard drive។

ចុះ​ចំណែក​ការ​ប្រើប្រាស់​លើ​ទូរសព្ទ​

Google

អ្នក​មិន​អាច​ស្រាវជ្រាវ​ប្រភព​រូបភាព​ ដោយ​ប្រើ​កម្មវិធី​ Google ឬ​តាម​វេបសាយ​ images.google.com លើ​ Browser ទូរសព្ទ​ដូចជា​ Safari ឬ​ Chrome នោះ​ទេ​ ដោយ​នឹង​មិន​ឃើញ​មាន​ icon រូប​កាមេរ៉ា​សម្រាប់​ Upload រូបភាព​ស្វែងរក​នោះ​ឡើយ​។

តែ​កម្មវិធី​ Chrome browser សម្រាប់​ iOS និង​ Android អាច​ប្រើ​មុខងារ​នេះ​បាន​ ដោយ​ពេល​ឃើញ​រូបភាព​ណា​មួយ​ ចុច​ឲ្យ​ជាប់​លើ​រូប​ នឹង​ឃើញ​បញ្ជី​ជម្រើស​ជាច្រើន​ ចុច​លើ​ Search Google for This Image នៅ​ខាងក្រោម​ ហើយ​លទ្ធផល​ប្រភព​នឹង​បង្ហាញ​។ វិធី​នេះ​មិន​ដំណើរការ​លើ​កម្មវិធី​ Google ឬ Browser ផ្សេង​នោះ​ទេ​។

មួយ​ទៀត​អាច​ប្រើ​វេបសាយ​ reverse.photos ដោយ​គ្រាន់​តែ​ Upload រូបភាព​ពី​ស្មាតហ្វូន​ បន្ទាប់​មក​នឹង​ឃើញ​លទ្ធផល​។

Bing

Bing របស់​ Microsoft មាន​ icon រូប​កាមេរ៉ា​ក្បែរ​នឹង​ប្រអប់​ស្រាវជ្រាវ​នៅ​វេបសាយ​ www.bing.com/images។ ពេល​ចុច​ប្រើ​លើ​ Desktop នឹង​មាន​ជម្រើស​ដាក់​ URL រូបភាព​ ឬ​ Upload រូបភាព​ផ្ទាល់​ពី​កុំព្យូទ័រ​ ដូច​នឹង​វិធី​ Google ប្រើ​លើ​ Desktop ដែរ​។

ពេល​ចុច​ប្រើ​លើ​ Mobile browser នឹង​មាន​ជម្រើស​ Snap or upload a pic to search for similar images រួម​ជាមួយ​សារ​បញ្ជាក់​ថា​ Microsoft អាច​ប្រហែល​ប្រើ​រូបភាព​អ្នក​ ដើម្បី​ពង្រឹង​សេវា​ខ្លួន​។

ពេល​ចុច​ Continue នឹង​មាន​ជម្រើស​ថតរូប​ Upload រូបភាព​ពី​ Photo library ឬ​ទាញ​រូបភាព​ពី​សេវា​ផ្សេង​ ដូចជា​ OneDrive, Dropbox ឬ​ Google Drive រួច​ជ្រើសរើស​ នឹង​បង្ហាញ​លទ្ធផល​។

កម្មវិធី​ Bing ជំនាន់​ចុងក្រោយ​ (iOS និង Android) មាន​មុខងារ​ស្រាវជ្រាវ​រូបភាព​ icon រូប​កាមេរ៉ា​ក្នុង​ប្រអប់​ស្រាវជ្រាវ​ ដោយ​ប្រើ​កាមេរ៉ា​ រូបភាព​លើ​ស្មាតហ្វូន​ ឬ​សូម្បី​តែ​លេខ​ Barcode។

គេ​ក៏​អាច​ប្រើ Search Engine ផ្សេង​ដូចជា TinEye អាច​ស្រាវជ្រាវ​ដោយ​ប្រើ​ URL, Upload រូបភាព​ផ្ទាល់​លើ​កុំព្យូទ័រ​។ លើ​ទូរសព្ទ​ គ្រាន់​តែ​ចុច​ icon Upload នឹង​មាន​ជម្រើស​ថតរូប​ ឬ​ប្រើ​រូបភាព​ពី​ Library ឬ Upload ពី​សេវា​ផ្សេង​។ អាច​ប្រើ​បាន​ ១៥០ ដង ក្នុង​មួយ​សប្ដាហ៍​ បើ​ច្រើន​ជាង​នេះ​ត្រូវ​ចំណាយ​ថវិកា​ចាប់​ពី​ ២០០ ដុល្លារ​ សម្រាប់​ការ​ប្រើ​ ៥ ០០០ ដង រយៈពេល​ ២ ឆ្នាំ​។

កម្មវិធី​សម្រាប់​ស្រាវជ្រាវ​ប្រើ​រូបភាព

Veracity អាច​ប្រើ​បាន​ឥត​គិត​ថ្លៃ​លើ​ iOS តែ​បើ​មិន​ចង់​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម​ ចំណាយ​ ២.៩៩ ដុល្លារ​។

Search by Image អាច​ប្រើ​បាន​ឥត​គិត​ថ្លៃ​លើ​ Android អាច​កែប្រែ​រូបភាព​មុន​ពេល​ Upload ហើយ​ទទួល​លទ្ធផល​ពី​ Google, TinEye និង​ Yandex។

Reversee អាច​ប្រើ​បាន​ឥត​គិត​ថ្លៃ​លើ​ iOS ដោយ​បញ្ជូន​រូបភាព​ដោយ​ផ្ទាល់​ចូល​ក្នុង​ Database រូបភាព​ Google ស្រាវជ្រាវ​រក​រូប​ស្រដៀង​គ្នា​ បើ​ប្រើ​ជំនាន់​ Pro ចំណាយ​ ៣.៩៩ ដុល្លារ អាច​ទាញ​លទ្ធផល​ពី​ Bing និង​ Yandex៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់