• 2018-05-15 03:30:00
  • ព័ត៌មាន

មុខងារ​សម្ងាត់ ៧ យ៉ាង​អ្នក​ប្រើ Apple Watch តិច​ណាស់​ដែល​ដឹង

  • 2018-05-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​នាឡិកា​ឆ្លាតវៃ Apple Watch ក៏​មាន​មុខងារ​បង្កប់​សំខាន់​ជា​ច្រើន ដូច​ដែល​មាន​លើ​ទូរសព្ទ iPhone។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​និង​សិក្សា​ពី​ការ​ប្រើប្រាស់​មុខងារ​ទាំង​នោះ ដូចនេះ​ហើយ Sabay ណែនាំ​ឲ្យ​ស្គាល់​ពី​រឿងរ៉ាវ​សម្ងាត់​ទាំង ៧ យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​លើ​នាឡិកា​តម្លៃ​រាប់​រយ​ដុល្លារ។

១.ការ Screenshot:

ជា​ទូទៅ​លើ iPhone អ្នក​អាច​ធ្វើ​បាន​ដោយ​មិន​កំណត់​អ្វី​ទាំង​អស់ ខុស​ពី​ Apple Watch អ្នក​ប្រើប្រាស់​ត្រូវ​ចូល​ទៅ​កាន់​កម្មវិធី Watch លើ​ទូរសព្ទ រើស​យក General ត្រង់​មុខងារ Screenshot សូម​ធ្វើ​ការ Enable។ បន្ទាប់​មក​លើ​នាឡិកា​អ្នក​គ្រាន់​ចុច​ព្រម​គ្នា​នូវ​ប៊ូតុង Power និង Digital Crown ដើម្បី​ដំណើរការ Screenshot (ការ​ថត​អេក្រង់)។

២.List View:

ការ​ដាក់​ផ្ទៃ​កម្មវិធី​ឲ្យ​លោត​ជា​រាង​រង្វង់ សម្រាប់​មតិ​ខ្លះ​គិត​ថា​ស្មុគស្មាញ នោះ​អ្នក​ក៏​អាច​ផ្លាស់ប្តូរ​បាន ដោយ​សង្កត់​ឲ្យ​ជាប់ (មុខងារ Force Touch) លើ​អេក្រង់​នៃ​នាឡិកា រួច​រើស​យក List View (អាច​ត្រលប់​មក​ធម្មតា​វិញ​ដោយ​រើស​យក Grid View)។

៣.Soft Reset:

អំឡុង​ពេល​ម៉ាស៊ីន​ដំណើរការ​យឺត​ខុស​ប្រក្រតី ជៀសវាង​ឈាន​ដល់​ការ Hard Reset អ្នក​អាច Soft Reset ជំនួស​បាន ដោយ​គ្រាប់​សង្កត់​ប៊ូតុង Power និង Digital Crown ព្រម​គ្នា​រហូត​ដល់​អេក្រង់​ងងឹត ប៉ុន្មាន​វិនាទី​ក្រោយ​នឹង​ឃើញ​រូប Apple លោត​ចេញ​មក​វិញ។

៤.Theather Mode:

អំឡុង​ពេល​ក្នុង​បន្ទប់​ប្រជុំ​ឬ​រោងភាពយន្ត ហើយ​មិន​ចង់​ឲ្យ​មាន​ពន្លឺ​រំខាន ពេល​អ្នក​លើក​ដៃ នោះ​គ្រាន់​តែ​ចូល​ទៅ​បើក​មុខងារ Theater Mode។ អូស​ផ្នែក​អេក្រង់​មក​លើ ដើម្បី​ចូល​ផ្ទាំង Control Center រើស​យក​រូប​មុខ​មនុស្ស​រីករាយ​និង​ពិបាក​ចិត្ត (ដូច​រូបភាព​បង្ហាញ)។

៥.Save Power:

ប្រសិន​នាឡិកា​ជិត​អស់​ថ្ម អ្នក​អាច​សន្សំសំចៃ​ថាមពល​តាម​រយៈ​មុខងារ Power Reserve ដោយ​ចូល​ទៅ​ផ្ទៃ Control Center > ចុច​លើ​ភាគរយ​ថ្ម រើស​យក Reserve Power ហើយ​ចុច Proceed។

៦.បើក​ពិល:

មិន​ខុស​ពី iPhone ប្រភេទ​នាឡិកា​ក៏​អាច​បើក​ពិល​បាន​ដូច​គ្នា ប៉ុន្តែ​ពន្លឺ​មិន​ចាំង​ខ្លាំង​ប៉ុន្មាន​នោះ​ទេ។ អ្នក​ចូល​ទៅ​ផ្ទៃ Control Center រើស​យក​រូប Flashlight ជា​ការ​ស្រេច។

៧.ស្វែង​រក​ទូរសព្ទ:

ធ្វើ​បាន​នៅ​ពេល​ឧបករណ៍​ទាំង​ពីរ​អាច​ភ្ជាប់ Bluetooth បាន ពោល​គឺ iPhone ដែល​បាត់​ស្ថិត​នៅ​ទីតាំង​ក្បែរ​គ្នា ដូច​ជា​បន្ទប់​ក្នុង​គេហដ្ឋាន​ជា​ដើម។ ចូល​ទៅ​ផ្ទៃ Control Center រើស​យក​រូប​សញ្ញា​ទូរសព្ទ ភ្លាម​នោះ​ទូរសព្ទ​នឹង​បន្លឺ​សំឡេង ទោះ​ស្ថិត​ក្នុង​មុខងារ​សំឡេង​រោទ៍​ក៏​ដោយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់