• 2018-05-15 01:36:00
  • ចំណេះដឹង

ប្រើ​ទូរសព្ទ​រាល់​ថ្ងៃ តើ​អ្នក​គួរ​តែ​ ព្រួយ​បារម្ភ​ពី​វិទ្យុសកម្ម​ក្បែរ​ខ្លួន​ដែរឬ​ទេ​?

  • 2018-05-15 01:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​លើ​ពិភពលោក​មាន​ប្រមាណ​ ៦.៩ ពាន់​លាន​គ្រឿង​ក្នុង​ឆ្នាំ​ ២០១៤។ ពិត​ណាស់​នេះ​ជា​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​សឹង​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ទំនាក់ទំនង​ទី​ជិត​ ឬ​ឆ្ងាយ​ តែ​ក៏​គួរ​គិត​ពី​សុវត្ថិភាព​ផង​ដែរ​។

ទូរសព្ទ​ចល័ត​ ប្រើប្រាស់​ប្រេកង់​វិទ្យុសកម្ម​ (Radiofrequency Radiation) ដើម្បី​បញ្ជូន​រលក​សញ្ញា​ឆ្លើយឆ្លង​គ្នា​បាន​។ ថាមពល​ប្រេកង់​ (Radiorefrequency) ជា​ទម្រង់​មួយ​នៃ​វិទ្យុសកម្ម​អេឡិចត្រូម៉ាញ៉េទិច​ ដែល​អាច​ជា​ អ៊ីយ៉ូដ​ (ionizing) ឬ​មិនមែន​អ៊ីយ៉ូដ​ (Non-ionizing)។ វិទ្យុសកម្ម​អ៊ីយ៉ូដ​ រួម​ទាំង​ X-rays មាន​ការ​ហាម​ប្រាម តែ​ភស្តុតាង​នៅ​មាន​ការ​សង្ស័យ​លើ​កាំរស្មី​ប្រភេទ​មិនមែន​អ៊ីយ៉ូដ​។

ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨ បើ​តាម​វេជ្ជបណ្ឌិត​ Jeffrey Shuren នាយក​ផ្នែក​ Center for Devices and Radiological Health របស់ FDA(រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​ Food and Drug Administration) បញ្ជាក់​ថា​ សូម្បី​តែ​កម្រិត​ប្រេកង់​ប្រើប្រាស់​ប្រចាំថ្ងៃ​ របស់​យុវវ័យ​ភាគច្រើន​ ពុំ​ឃើញ​មាន​អ្វី​កើន​ឡើង​ ដូចជា​ដុំ​សាច់​នោះ​ទេ​។

របាយការណ៍​បង្ហាញ​ថា​ មិនមាន​ភស្តុតាង​ដែល​កម្រិត​ប្រេកង់​ទូរសព្ទ​ចល័ត​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​នោះ​ទេ​។

ត្បិត​ការ​សិក្សា​ស្រាវជ្រាវ​ បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ក្តី​ ពិត​ណាស់​មាន​វិទ្យុសកម្ម​បញ្ចេញ​ពី​ទូរសព្ទ​ចល័ត​ ប្រភេទ​ណា ប៉ះពាល់​កម្រិត​ណា​ យល់​ល្អ​គួរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ ឬ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ ករណី​មិន​ចាំបាច់​។

ចំណុច​ទូទៅ​អ្នក​គួរ​អនុវត្ត​ដើម្បី​ជៀស​វាង​

  • រក្សា​ទូរសព្ទ​ចល័ត​ ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្លួន​។
  • អ្នក​គួរ​ប្រើ​កាស​ស្ដាប់​ និង​ឆ្លើយឆ្លង​ ជំនួស​ឲ្យ​ការ​កាន់​ទូរសព្ទ​ផ្ទាល់​ក្បែរ​ត្រចៀក​
  • ទុក​ទូរសព្ទ​នៅ​ក្នុង​កាបូប​ ជំនួស​ឲ្យ​ក្នុង​ហោប៉ៅ​ ឬ​ភ្ជាប់​នឹង​ខ្សែក្រវាត់​
  • ប្រើ​ទូរសព្ទ​តិច​តួច​ ពេល​រលក​សញ្ញា​ ឬ​សេវា​ខ្សោយ​ នេះ​ដោយសារ​ទូរសព្ទ​ចល័ត​បញ្ចេញ​ថាមពល​ RF កាន់​តែ​ច្រើន​ ដើម្បី​ភ្ជាប់​ ពេល​ឃើញ​មាន​សេវា​ត្រឹម​ មួយ​ ឬ​ពីរ​កាំ​។
  • កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរសព្ទ​ចល័ត​ ដើម្បី​មើល​ ឬ​ស្ដាប់​តន្ត្រី​ ឬ​វីដេអូ​ Online ឬ​ដើម្បី​ទាញ​យក​ ឬ Upload File ធំៗ។ គួរ​ទាញ​យក​មក​សិន​ បន្ទាប់​មក​ប្ដូរ​ប្រើ​ Airplane mode ពេល​មើល​ ឬ​ស្ដាប់​តន្ត្រី​ ឬ​វីដេអូ​។
  • ដក​កាស​ចេញ​ ពេល​មិន​ត្រូវការ​ Call។
  • ​ពេល​គេងកុំ​ដេក​ដាក់​ទូរសព្ទ​លើ​គ្រែ​ ឬ​ដាក់​ក្បែរ​ក្បាល​។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ MNN ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់