• 2018-05-14 02:06:38
  • ព័ត៌មាន

AI ពិតមិនធម្មតា! អាច​ជួយ​កាមេរ៉ា​ ក្រោម​ស្ថានភាព​ងងឹត​បាន​

  • 2018-05-14 02:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ងងឹត​ ឬ​ខ្វះ​ពន្លឺ​ ជាតុល្យភាព​មួយ​រវាង​ភាព​ព្រាល​ និង​ Noise ហើយ​ Artificial Intelligence អាច​ជួយ​ចំណុច​នេះ​បាន​។

អ្នក​ស្រាវជ្រាវ​ពី​សកលវិទ្យាល័យ​ illinois បាន​បង្វឹក​កម្មវិធី​មួយ​ ដើម្បី​ Process រូបភាព​មាន​កម្រិត​ Noise ទាប​ នៅ​ក្នុង​បន្ទប់​ងងឹត​មាន​ទាន​ត្រឹម​មួយ​ដើម​។

ដោយ​ប្រើ​កម្មវិធី​គ្រប់គ្រង​កាមេរ៉ា​ពី​ចម្ងាយ​ ក្រុម​ការងារ​បាន​ប្រើ​រូបភាព​ជាមួយ​ Long exposure ពី​ ១០ ទៅ​ ៣០ និង​រូបភាព​ទី​ពីរ​ជាមួយ​ Short exposure ពី​ 0.១ ទៅ ០.០៣ ដែល​មាន​លក្ខណៈ​ងងឹត​ស្ទើរ​តែ​ទាំងស្រុង​។

ក្រោយ​អនុវត្ត​វិធី​ដំណើរការ​នេះ​ដដែលៗ​ ៥០០០ ដង​ផ្សេង​គ្នា​ ខ្លះ​ប្រើ​ជាមួយ​ Sony a7S II និង​ខ្លះ​ប្រើ​ជាមួយ​ Fujifilm X-T2 បន្ទាប់​មក​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​រូបភាព​មួយ​គូៗ​ ដើម្បី​បង្វឹក​ Neural network។ រូបភាព​ត្រូវ​បាន​ផ្ដាច់​ប្រភេទ​ពណ៌​ចេញ​ពី​គ្នា​, លុប​បំបាត់​ចំណុច​ពណ៌ខ្មៅ​ និង​កាត់បន្ថយ​ Resolution​។

Algorithm បាន​បង្កើត​ពី​សំណុំ​ទិន្នន័យ​ ពេល​បាន​ប្រើ​ទិន្នន័យ​ RAW sensor ដែល​បាន​បង្កើត​រូបភាព​ភ្លឺ​ជាង​មុន​ ដោយ​មាន​ Noise តិច​បើ​ប្រៀប​នឹង​វិធី​ដទៃ​។ ជា​លទ្ធផល​មាន​ White balance ត្រឹមត្រូវ​ជាង​វិធី​បច្ចុប្បន្ន​។

វិធី​នេះ​អាច​ជួយ​ដល់​កាមេរ៉ា​ស្មាតហ្វូន​ DSLR និង​ Mirrorless មាន​លទ្ធផល​កាន់​តែល្អ​ប្រសើរ​ពេល​ថត​ក្រោម​ស្ថានភាព​ងងឹត​ ហើយ​វីដេអូ​ក៏​អាច​ទាញ​ប្រយោជន៍​ពី​នេះ​បាន​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់