• 2018-05-14 03:00:55
  • ចំណេះដឹង

នេះ Setting ល្អៗ​ អាច​សាក​បាន​ជាមួយ Android P

  • 2018-05-14 03:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

Android P ផ្ដល់​មុខងារ​ល្អៗ​ជាច្រើន​ ដូចជា​ Smart notification និង​វិធី​ប្រើប្រាស់​ Android បែប​ថ្មី​។ គួរ​ដឹង​ផង​ដែរ​ ដើម្បី​ត្រលប់​ទៅ​ Android Oreo វិញ​ អ្នក​ត្រូវការ​សម្អាត​ទូរសព្ទ​ទាំងស្រុង​តែ​ម្ដង​។

បើ​កំពុង​ប្រើ​ Android P នេះ Settings ល្អ​ៗ អាច​សាក​ប្រើប្រាស់​បាន​។

Gesture

ជាមួយ​នឹង​ Gesture ថ្មី​ អ្នក​អាច​ចុច​អូស​ឡើង​លើ​ នៅ​លើ​ប៊ូតុង​ Home ដើម្បី​មើល​កម្មវិធី​បាន​ប្រើប្រាស់​, អូស​ទៅ​ស្ដាំ​ដើម្បី​ផ្លាស់ប្ដូរ​កម្មវិធី​ប្រើប្រាស់​បាន​លឿន​ ឬ​រំកិល​យឺតៗ​លើ​ប៊ូតុង​ Home ដើម្បី​អូស​មើល​រាល់​កម្មវិធី​ទើប​បាន​បើក​។

អាច​បើក​ដំណើរការ​ដោយ​ចូល​ទៅ​កាន់​ Settings > System > Gestures > Swipe up on Home button ត្រង់​នេះ​ចុច​បើក​ដំណើរការ​ប៊ូតុង​ក្បែរ​ Swipe up on Home button។

Action Suggestions

Android P កាន់​តែ​មាន​ភាព​ឆ្លាតវៃ​ អាច​ Suggest កម្មវិធី​ និង​សកម្មភាព​នានា​ ប្រើប្រាស់​តាមរយៈ​ Interface។ ឧទាហរណ៍​ ពេល​ចុច​អូស​ឡើង​លើ​ នៅ​លើ​ប៊ូតុង​ Home (បាន​បើក​ដំណើរការ​ Gesture) កម្មវិធី​មួយ​ចំនួន​ នឹង​បង្ហាញ​នៅ​ខាងក្រោម​អេក្រង់​ ជា​កម្មវិធី​ Suggest ​ផ្អែក​លើ​ការ​ប្រើប្រាស់​ភាគ​ច្រើន​របស់​អ្នក​។

ដើម្បី​បើក​ដំណើរការ​ ចុច​ឲ្យ​ជាប់​លើ​ផ្ទាំង Wallpaper > ចុច​លើ​ Home Settings > ត្រង់​ផ្ទាំង​នេះ​ ចុច​ Suggestions រួច​ចុច​ប៊ូតុង​បើក​ ក្បែរ​ Apps ឬ​ Actions ឬ Overview Selection។

Do Not Disturb

មុខងារ​ Do Not Disturb លើ​ Android P មិន​ត្រឹម​តែ​ Block ការ Call និង​ Notification ថែម​ទាំង​ Block Display ពី​ការ​បើក​ផង​ដែរ​ ដែល​ Google សំដៅ​លើ​មុខងារ​ថ្មី​ហៅថា​ Visual disturbances។

Setting នេះ​រួមមាន​ Block នូវ​ Notification light ដែល​ធ្វើ​ឲ្យ​អេក្រង់​បើក​ និង​ការពារ​ទូរសព្ទ​ពី​ការ​ភ្ញាក់​ សម្រាប់​ Notification ថ្មី​ៗ ពេល​អេក្រង់​បិទ​។

ពេល​អេក្រង់​បើក​ Setting រួម​មាន​លាក់បាំង​ Notification dots, Block Notification ពី​ការ​បង្ហាញ​ និង​លាក់​បញ្ជី​ Notification ផង​ដែរ​។​

បើ​ចង់​បើក​ដំណើរការ​ ចូល​ទៅ​កាន់​ Settings > Apps & Notifications > Notifications > Do Not Disturb > Block Visual Disturbances៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់