• 2018-05-14 05:02:02
  • ព័ត៌មាន

ចិញ្ចៀន​ឆ្លាតវៃ​ គូប្រជែងថ្មីរបស់ Smartwatch

  • 2018-05-14 05:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xenxo S-Ring ជា​ចិញ្ចៀន​ឆ្លាតវៃ​ ស្ថិត​ក្រោម​គម្រោង​ Kickstarter ថ្មី​មួយ​ អាច​នឹង​ជំនួស​ Device ពាក់​នឹង​ករ​ដៃ​ ជាមួយ​នឹង​មុខងារ​សឹង​តែ​ដូចគ្នា​។

ឧបករណ៍​នេះ​ សឹង​មួយ​គួរ​ឲ្យ​ជឿ​មាន​ មុខងារ​ ១២ រួម​មាន​សមត្ថភាព​អាច​ Call បាន​តាម​ប្រព័ន្ធ​ Bluetooth, មាន​បំពាក់​ Microphone និង​ Earpiece, Storage ទំហំ​ 4GB, មាន​ Google Assistant និង​ Siri, ម៉ោង​រោទ៍​, មាន​បច្ចេកវិទ្យា​ NFC, Pedometer, SOS Alert, Bluetooth key និង​មាន​ច្រើន​ទៀត​។

គម្រោង​នេះ​ដើម​ឡើយ​ ចង់​ផ្ដោត​លើ​មុខងារ​ SOS បំពាក់​លើ​ចិញ្ចៀន​ ងាយស្រួល​ប្រើ​ តែ​បើ​ត្រឹម​មុខងារ​ SOS ទំនង មិន​មាន​អ្នក​ចង់​ទិញ​ ក្រោយ​មក​ទើប​បំពាក់​មុខងារ​បន្ថែម​ បង្កើត​ជា​រូបរាង​ជាមួយ​ឈ្មោះ​ Xenxo S-Ring។

ចំពោះ​តម្លៃ​មាន​ប្រហែល​ចាប់​ពី​ ១៧៩ ដុល្លារ​ឡើង​ ហើយ​ការ​ដឹកជញ្ជូន​អាច​មាន​នៅ​ខែ​មករា​ ឆ្នាំ​ ២០១៩៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់