• 2018-05-11 02:16:58
  • គន្លឹះ

៨ វិធី អាច​​ដំឡើង​ល្បឿន​នាឡិកា Apple Watch ​ឲ្យ​ដើរ​លឿន​ មិន​ជឿ​អាច​សាក​បាន​

  • 2018-05-11 02:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​សម័យកាល​នៃ Apple Watch Series 3 ក្រឡេក​ទៅ​ជំនាន់​ចាស់​ដូច​ជា Series 1 រមែង​ជួប​បញ្ហា​ម៉ាស៊ីន​ដំណើរការ​យឺត​ខុស​ប្រក្រតី។ ដើម្បី​បញ្ចៀស​បញ្ហា ហើយ​មុន​ឈាន​ចូល​ដំណាក់កាល Restore អ្នក​ប្រើប្រាស់​គួរ​លៃលក​មក​អនុវត្ត​តិចនិក​ខាង​ក្រោម​នេះ​សិន។

១.Reduce Motion:

ការ​បើក​ដំណើរការ​មុខងារ​ Reduce Motion ក៏​មិន​ខុស​ពី iPhone ដែល​ផ្តល់​ឲ្យ​អ្នក​ប្រើ​ទទួល​បាន​ល្បឿន Animation មាន​ភាព​រហ័ស​ជាង​មុន។ លើ Apple Watch សូម​ចុច​ប៊ូតុង Digital Crown (រាង​រង្វង់) ដើម្បី​ចូល​ទៅ​កាន់​ផ្ទៃ Home screen > រើស​យក Settings > មើល​ត្រង់​ពាក្យ Accessibility និង​ធ្វើ​ការ​បើក Reduce Motion។

២.បិទ​ដំណើរការ​ App លើ Dock:

មនុស្ស​ភាគច្រើន​រមែង​ដាក់​ឲ្យ​កម្មវិធី​ដំណើរការ​ចោល ទោះ​ពួក​គេ​ពុំ​ប្រើប្រាស់ ដោយ​នេះ​ជា​ទម្លាប់​មិន​ល្អ​មួយ។ ដើម្បី​លុប App ចេញ​ពី Dock នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ WatchOS អ្នក​គ្រាន់​សង្កត់​ឲ្យ​ជាប់​លើ​ប៊ូតុង Side (នៅ​ខាង​ក្រោម​ប៊ូតុង​រាង​រង្វង់) > អូស​មក​ផ្នែក​ខាង​ឆ្វេង​លើ​កម្មវិធី​ណា​មួយ ហើយ​ចុច​សញ្ញា​ខ្វែង (X)។

៣.បិទ​មុខងារ​ដំឡើង App ដោយ​ស្វ័យប្រវត្តិ:

ជា​ទូទៅ​ប្រព័ន្ធ iOS នឹង​ស្វ័យប្រវត្តិ​ដំឡើង​កម្មវិធី​ចូល​ទៅ Apple Watch ដោយ​ឯកឯង ប៉ុន្តែ​ក៏​មាន App ខ្លះ​គ្មាន​ផល​ប្រយោជន៍​សម្រាប់​អ្នក ក្រៅ​ពី​ស៊ី​ទំហំ​ផ្ទុក ទៀត​សោត​ក៏​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដើរ​យឺត​ថែម​ទៀត​ផង។ ដើម្បី​បិទ​មើល​ទៅ​លើ iPhone ចូល​កម្មវិធី Watch > រើស​យក My Watch នៅ​ផ្នែក​ខាង​ក្រោម > ចុច​យក General > អូស​ Turn Off លើ​មុខងារ Automatic App Install។

៤.លុប App ចេញ​ពី Apple Watch:

ក្រោយ​បិទ​មុខងារ​ខាង​លើ​ហើយ ក៏​ដល់​ពេល​អ្នក​ត្រូវ​ចូល​ទៅ​លុប​កម្មវិធី​ណា​ដែល​ឥត​ប្រយោជន៍ ដោយ​គ្រាន់​ចូល​ទៅ​លើ​ផ្ទៃ Home screen លើ Apple Watch ហើយ​សង្កត់​ឲ្យ​ជាប់​លើ​កម្មវិធី​ណា​មួយ ហើយ​ចុច​សញ្ញា​ខ្វែង (X) រួច​រើស​យក Delete ជា​ការ​ស្រេច។

៥.Restart ម៉ាស៊ីន:

មិន​ខុស​ពី​ឧបករណ៍​ដទៃ ប្រភេទ​នាឡិកា​ឆ្លាតវៃ​ក៏​ដូច​គ្នា កាល​ដែល Restart ម៉ាស៊ីន​ម្តង មាន​ន័យ​ថា​អ្នក​បាន​សម្អាត RAM និង Cache បាន​មួយ​លើក។ សង្កត់​លើ​ប៊ូតុង Digital Crown ឲ្យ​ជាប់​ដល់​ឃើញ Power ហើយ​យក Power Off និង​ចុច​បើក​មក​ធម្មតា​វិញ។

៦.Update Software:

ទល់​បច្ចុប្បន្ន​នាឡិកា​ឆ្លាតវៃ​របស់​ក្រុមហ៊ុន​លោក Tim Cook ទទួល​បាន ៤ ជំនាន់​ហើយ ពោល​គឺ​រាប់​ចាប់​ពី​ជំនាន់​ទី ៣ ឡើង​ទៅ មាន​ការ​ទទួល​ស្គាល់​ថា​អាច​ដំណើរការ​ម៉ាស៊ីន​បាន​រលូន។ បែប​នេះ​បើ​ឧបករណ៍​នៅ​ឈរ​ក្រោម​ជំនាន់​ទី ៣ សូម​ប្រញាប់​ធ្វើ​ការ Update ជា​បន្ទាន់ ដើម្បី​ជួសជុល​កំហុស​ឆ្គង Bugs ដែល​បណ្តាល​ឲ្យ​ម៉ាស៊ីន​ដើរ​យឺត។ ចូល​ទៅ​កម្មវិធី Watch លើ iPhone រើស​យក My Watch > យក General > យក Software Update និង​ Update ទៅ​ជំនាន់​ក្រោយ​បង្អស់។

៧.បិទ Background App Refresh:

មិន​ខុស​ពី​ប្រព័ន្ធ iOS មុខងារ Background App Refresh បាន​ទាមទារ​ថាមពល​ថ្ម​និង CPU អស់​ជា​ច្រើន។ ដើម្បី​បិទ​ចូល​ទៅ My Watch ដដែល រើស​យក General បន្ទាប់​មក​ចុច Background App Refresh ដោយ​ធ្វើ​ការ​ Turn Off សរុប ឬ​បិទ​មួយៗ​ក៏​បាន។

៨.Reset Apple Watch:

នេះ​ជា​ដំណាក់កាល​ចុង​ក្រោយ ដែល​ដូច​ទៅ​នឹង​ការ Restore ម៉ាស៊ីន ប្រសិន​អ្នក​ប្រើប្រាស់​បាន Update មក​ជំនាន់​ក្រោយ​បង្អស់​ហើយ។ ប៉ុន្តែ​វា​ទាមទារ​ពេលវេលា​ច្រើន​អាច​ថា ១ ទៅ ២ ម៉ោង ក្នុង​ការ​អនុវត្ត​និង​រង់ចាំ។

ចុច​ប៊ូតុង Digital Crown ចូល​ទៅ​ផ្ទៃ Home screen > បើក​ចូល Settings > រើស​យក General > Reset > រើស​យក Erase All Content and Settings។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iPhoneHacks ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់