• 2018-05-05 01:08:00
  • គន្លឹះ

ឡាន​គ្រប់​ម៉ាក ចង់​កែ​ឡើង​ស៊េរី​​បែប​ណា​ មាន​វិធី​អាច​ឆែក​ដឹង​​ភ្លាម (មាន​វីដេអូ)

  • 2018-05-05 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ប្រិយមិត្ត​ចង់​ដឹង​ពី​ស៊េរី​ឆ្នាំ​របស់​រថយន្ត​មួយ ក្រៅ​ពី​ការ​ចំណាំ​ហើយ​នោះ​ ក៏​មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​រុករក​ស្រាវ​ជ្រាវ​លើ internet មើល​រូប​ភាព​រួច​យក​មក​ផ្ទៀង​ផ្ទាត់​ជាមួយ​រថយន្ត​ដែល​ខ្លួន​ចង់​ដឹង ជា​ហេតុ​ត្រូវ​ចំណាយ​ពេល​ច្រើន ហើយ​ពេល​ខ្លះ​អាច​មើល​ច្រឡំ​ទៀត​ហើយ។

ទាក់​ទង​នឹង​បញ្ហា​នេះ ក្រុម​ការងារ Sabay សូម​ណែ​នាំ​វិធី​មើល​ពី​ស៊េរី​របស់​រថយន្ត ដោយ​គ្រាន់​តែ​មើល​លើ VIN (Vehicle Identification Number) ដែល​នៅ​ផ្នែក​ខាង​ក្រៅ​តែ​ម្ដង។VIN ​ជា​លេខ​កូដ​សម្គាល់​រថយន្ត​ មាន​ចំនួន ១៧ ខ្ទង់​ដោយ​លាយ​ចម្រុះ​គ្នា​ទាំង​លេខ​ នឹង​អក្សរ​អង់គ្លេស។

ដើម្បី​សម្គាល់​មើល​ស៊េរី​ឆ្នាំ​របស់​រថយន្ត ប្រិយមិត្ត​គ្រាន់​តែ​រាប់​ VIN យក​លេខ​ឬ​អក្សរ​នៅ​ខ្ទង់​ទី​ ១០ ហើយ​មក​ផ្ទៀង​ជាមួយ​តារាង​ខាង​ក្រោម​ជា​ការ​ស្រេច៖

ឧទាហរណ៍៖ VIN ចំនួន ១៧ ខ្ទង់​មាន​លេខ​កូដ JTJGF10U120136756 មាន​លេខ​ (អាច​ជា​អក្សរ​អង់គ្លេស​) 2 នៅ​ខ្ទង់​ទី​១០។ ដូច​នេះ​រថយន្ត​នេះ​ជា​ស៊េរី​ឆ្នាំ ២០០២។

នេះ​ជា​គន្លឹះ​ដែល​អ្នក​ប្រើប្រាស់​រថយន្ត ឬ​ក៏​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត​អាច​យក​មក​ប្រើប្រាស់ ជៀស​វាង​ការ​និយាយ​បោក​ប្រាស់ ឬ​ក៏​ភ័ន្ត​ច្រឡំ​ដោយ​ប្រការ​ណា​មួយ។ ម៉្យាង​ទៀត វា​ពិត​ជា​ជួយ​សន្សំ​សំចៃ​ពេល​វេលា​បាន​ច្រើន​ជាង​ការ​រក​រូបភាព​ពី intenet មក​ផ្ទៀង​ផ្ទាត់​ផង​ដែរ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​របៀប​មើល​ស៊េរី​ឆ្នាំ​របស់​រថយន្ត​ដោយ​មើល​កូដ VIN៖

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់