• 2018-03-20 02:18:14
  • ព័ត៌មាន

ធ្លាយ​រឿង​Trump ឈ្នះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ដោយសារ​មាន​ក្រុមហ៊ុន​មួយ​នៅ​ពីក្រោយ​

  • 2018-03-20 02:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambridge Analytica ជា​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​មួយ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដែល​មាន​ក្រុមហ៊ុន​មេ​ឈ្មោះ Strategic Communication Laboratories (SCL)។ Cambridge Analytica ប្រមូល​ទិន្នន័យ​ពី​ប្រភព​ជាច្រើន​លើ​បណ្ដាញ​អ៊ីនធឺណិត រួច​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​ប្រមើល​មើល​ឥរិយាបថ​អ្នក​បោះឆ្នោត ដែល​ជួយ​ដល់​ការ​ផ្សព្វផ្សាយ​ចំ​គោលដៅ​។ 

Facebook លើក​ឡើង​ថា ក្រុមហ៊ុន Cambridge Analytica បាន​ទទួល​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី Aleksandr Kogan ជា​គ្រូ​បង្រៀន​នៅ​សកលវិទ្យាល័យ Cambridge។ លោក Kogan បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ thisisyourdigitallife បាន​ព្យាករណ៍​បុគ្គលិក​លក្ខណៈ​អ្នក​ប្រើប្រាស់ ខណៈ​ហៅ​ខ្លួន​ឯង​ថា​ជា Tool ស្រាវជ្រាវ​ទាក់ទង​នឹង​ចិត្តសាស្ត្រ​។ 

កម្មវិធី​នេះ​បាន​ស្នើ​អ្នក​ប្រើប្រាស់ Login ចូល​ដោយ​ប្រើ​គណនី Facebook។ ដំណើរការ Login បាន​ស្នើ​ចូល​ប្រើប្រាស់​ព័ត៌មាន​មួយ​ចំនួន​ដូចជា​ទីតាំង សេវាកម្ម​ចំណូលចិត្ត និង​ទិន្នន័យ​មិត្តភក្ដិ​ផង​ដែរ​។ 

Facebook បន្ត​ទៀត​ថា លោក Kogan បាន​បញ្ជូន​ទិន្នន័យ​អ្នក​ប្រើប្រាស់​ទៅ​កាន់ Cambridge Analytica ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​បាន​បំពាន​នឹង​ច្បាប់​របស់​បណ្ដាញ​សង្គម​។ 

យ៉ាងណាមិញ លោក​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​បញ្ហា​នេះ ត្រឹម​ថា​កម្មវិធី​ព្យាករណ៍​បុគ្គលិក​លក្ខណៈ​របស់​លោក​ជា​កម្មវិធី​ស្តង់ដារ​។ បើ​តាម​វេបសាយ The New York Times។ 

ចុះ​មាន​អ្វី​ទាក់ទង​នឹង​លោក Trump?

លោក Trump បាន​ជួល​ក្រុមហ៊ុន Cambridge Analytica ដើម្បី​ដំណើរការ​ និង​ទទួល​បាន​ទិន្នន័យ កំឡុង​ពេល​បោះឆ្នោត​ឆ្នាំ ២០១៦ ដែល​មាន​លោក Steve Bannon ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Cambridge Analytica។ បច្ចុប្បន្ន លោក​បាន​ក្លាយ​ជាប្រធាន​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​របស់​លោក Trump។ 

ក្រុមហ៊ុន​បាន​ជួយ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោតចំ​គោលដៅ​អ្នក​គាំទ្រដូចជា តិចនិក​ទំនាក់ទំនង អ្វី​ដែល​ត្រូវ​បញ្ចូល​ក្នុង​សារ​ទៅ​កាន់​អ្នក​គាំទ្រ​។ 

វីដេអូ៖

ហេតុអ្វី​បានជា Facebook បិទ​ក្រុមហ៊ុន Cambridge Analytica ពី​សេវាកម្ម​ខ្លួន​?

ក្រុមហ៊ុន Cambridge Analytica បាន​បញ្ជាក់​ថា​ ខ្លួន​បាន​លុប​ព័ត៌មាន​ទាំងនោះ​អស់​ហើយ​។ តែ Facebook បាន​ទទួល​របាយការណ៍​ថា រាល់​ទិន្នន័យ​អ្នក​ប្រើប្រាស់​ទាំងអស់​ មិន​ទាន់​បាន​លុបចោល​អស់​ទាំងស្រុង​នោះ​ទេ​។

លោក​ Kogan មាន​ទិន្នន័យ​អ្នក​ប្រើប្រាស់​ប្រមាណ ២៧០ ០០០ នាក់ ហើយ​តាម​រយៈ​ទិន្នន័យ​នេះ ក៏​អាច​ឲ្យ​លោក​ប្រមូល​ទិន្នន័យ​មិត្តភក្ដិ​បន្ត​បន្ទាប់​ ដែល​សរុប​មាន​ជាង ៥០ លាន​គណនី​អ្នក​ប្រើ Facebook។  ­ ពេល​អ្នក Login ចូល​កម្មវិធី​ណា​មួយ​ដោយ​ប្រើ​គណនី Facebook នោះ ​Developer អាច​ស្នើ​ចូល​ប្រើ​ព័ត៌មាន​ក្នុង​បណ្ដាញ​សង្គម​អ្នក​បាន មាន​ឈ្មោះ អាសយដ្ឋាន ទីតាំង និង​ទិន្នន័យ​មិត្តភក្ដិ​អ្នក​។ 

ដល់​ឆ្នាំ ២០១៥ Facebook បាន​បញ្ឈប់​ការ​ចូល​ប្រើ​ទិន្នន័យ​របស់​មិត្តភក្ដិ​។ Facebook លើក​ឡើង​ថា Developers មិន​អាច​ចែករំលែក​ព័ត៌មាន ពួកគេ​ទទួល​បាន​ជាមួយ​ក្រុមហ៊ុន​ផ្សេង​បាន​ទេ​។ នោះ​ហើយ​ជា​បញ្ហា​កើត​មាន​ជាមួយ Kogan និង Cambridge Analytica៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់