• 2018-03-17 02:54:15
  • ព័ត៌មាន

សន្លប់​ឈរ​មិនខាន បើ​ដឹង​តម្លៃ​​ពាក្យ​​សុំ​ធ្វើ​ការ​មួយ​សន្លឹក​របស់​ Steve Jobs

  • 2018-03-17 02:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ពាក្យ​សុំ​​ការងារ​របស់​លោក​ Steve Jobs ដែល​មាន​អាយុ​កាល​តាំង​ពី​ឆ្នាំ​ ១៩៧៣ ត្រូវ​បាន​គេ​យក​ដាក់​ដេញ​ថ្លៃ​ ដោយ​រំពឹង​ថា​នឹង​ដេញ​ថ្លៃ​បាន​ត្រឹម​ខ្ទង់​ ៥០ ០០០ ដុល្លារ​ប៉ុណ្ណោះ។

យ៉ាងណាក្ដី​​ ​​ចុង​ក្រោយ​ការ​ដេញ​ថ្លៃ​ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ធ្វើ​ឲ្យ​ពាក្យ​សុំ​ធ្វើ​ការ​របស់​លោក​ Steve Jobs បាន​តម្លៃ​សម្រេច​ចុង​ក្រោយ​ដល់​ទៅ​ ១៧៤ ៧៥៧ ដុល្លារ​ឯណោះ។

ក្រៅ​ពី​ពាក្យ​សុំ​ការងារ​នេះ​ សៀវភៅ​បច្ចេកទេស​អំពី​​ប្រព័ន្ធ​ប្រតិបត្តិការ​​​ឆ្នាំ​ ២០០១ ដែល​មាន​ហត្ថលេខា​​លោក​ Steve Jobs ​អាច​ដេញ​ថ្លៃ​បាន​ ៤១ ៨០៦ ដុល្លារ និង​​ទស្សនាវដ្ដី​ដែល​មាន​ហត្ថលេខា​លោក​ Steve Jobs ដេញ​ថ្លៃ​បាន​ ២៦ ៩៥០ ដុល្លារ៕​​​​​​​​

ចុចអាន៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់