• 2018-03-01 03:13:45
  • ព័ត៌មាន

អ៊ុត​កុំព្យូទ័រ​មួយ​គ្រឿង​ប្រើ​ពេល​មិន​ដល់ ១០នាទី​ តម្លៃ​ចាប់​ពី ៨ ដុល្លារ​

  • 2018-03-01 03:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តុ​មួយ​កុំព្យូទ័រ​មួយ​គ្រឿង ដាក់​នៅ​​មុខ​ហាង​លក់​ទូរសព្ទ​នៅ​ទល់​មុខ​សាលា​បឋមសិក្សា សន្ធរមុខ​ បញ្ចូល​បទ​ចម្រៀង អ៊ុត​ទូរសព្ទ ដោះ​លេខ​កូដ​ និង​បុក​ប្រូ​គ្រាម ។ កំពុង​ញាប់​ដៃ​អ៊ុត​កុំព្យូទ័រ ដៃ​ម្ខាង​កាន់​ស្គុត ដៃ​ម្ខាង​កាន់​ដែក​កេះ បាន​ប្រាប់ Sabay ថា​លោក​អ៊ុត​មួយ​ថ្ងៃ​បាន ២ ទៅ ៣ គ្រឿង​ដែរ ឬ​ច្រើន​ជាង​និង​ឲ្យ​តែ​មាន​អ្នក​យក​មក​អ៊ុត តែ​ថ្ងៃ​ខ្លះ​រក​តែមួយ​ក៏​គ្មាន​​ដែរ តែ​អាច​មាន​អ្នក​អ៊ុត​ទូរសព្ទ អ៊ុត​ Screen មាន​មួយៗ​ដែរ ។ និយាយ​ពី​កុំព្យូទ័រ​ដែល​លោក អ៊ុត​វិញមួយ​គ្រឿង​លោក​ប្រើ​ពេល​អ៊ុត​ពី ១០ ទៅ ១៥ នាទី​យ៉ាង​យូរ​អាស្រ័យ​ទៅ​តាម​ប្រភេទ​កុំព្យូទ័រ។

ចំ​ពោះ​​តម្លៃ​ លោក​គិត​ទៅតាម អីុញ ចាប់​ពី ៨ដុល្លារ​កុំព្យូទ័រ​ធម្មតា ១៤អីុញ និង​រហូត​ទៅ​ដល់ ១២ដុល្លារ​សម្រាប់​កុំព្យូទ័រ ១៧អីុញ ឬ​ប្រភេទ Mace Book ។

តោះ​ទស្សនា​វិឌីអូ​សកម្មភាព​អ៊ុត​កុំព្យូទ័រ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់