• 2018-02-27 04:09:00
  • ព័ត៌មាន

រវល់​តែ​មើល Galaxy S9 គ្រប់​គ្នា​ភ្លេច​ឲ្យ​ឈឹង​ថ្ងៃ​សំខាន់​លោក Steve Jobs

  • 2018-02-27 04:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ២៤ កុម្ភៈ ដែល​មុន​មួយ​ថ្ងៃ​នៃ​ការ​មក​ដល់​ព្រឹត្តិការណ៍​ដាក់​បង្ហាញ Galaxy S9 ក៏​ជា​ថ្ងៃ​កំណើត​របស់​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Steve Jobs ក្រោយ​បាន​ទទួល​អនិច្ចកម្ម​នា​ខែ​តុលា ឆ្នាំ ២០១០។ គិត​ត្រឹម​កន្លង​ទៅ​នេះ Steve មាន​អាយុ ៦៤ ឆ្នាំ ប៉ុន្តែ​ការ​ចងចាំ​នៅ​បន្ត​ដក់ជាប់​ក្នុង​ចិត្ត​លោក Tim Cook ព្រម​ជាមួយ​ការ​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​មួយ​លើ​បណ្ដាញ​សង្គម Twitter។

លោក Cook បាន​សរសេរ​ដូច្នោះ​ថា "រឿង​ម្យ៉ាង​ដែល​ចង​ភ្ជាប់​ពួក​យើង​រួម​គ្នា​នៅ Apple គឺ​ជា​សមត្ថភាព​ក្នុង​ការ​បង្កើត​វត្ថុ​ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក ដោយ​យើង​នឹង​បន្ត​ឆ្ពោះ​ទៅ​គោលដៅ​នេះ​ជា​រៀង​រហូត"។

គូស​បញ្ជាក់​ថា​កន្លង​ទៅ​ក្រុមហ៊ុន Apple ក៏​បាន​បង្កើត​សាល Steve Jobs Theater ហើយ Cook ក៏​បើក​សម្ភោធ​នា​ខែ​កញ្ញា ឆ្នាំ ២០១៧ ជួន​ពេល iPhone X គម្រប់​ខួប ១០ ឆ្នាំ​បង្ហាញ​ខ្លួន ក្នុង​គោលបំណង​គោរព​ដឹង​គុណ​និង​បង្ហាញ​ពី​ស្នាដៃ​របស់​ស្ថាបនិក​ក្រុមហ៊ុន​ទៅ​កាន់​ពិភពលោក។

ទស្សនា​វីដេអូ:

​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 9to5Mac | iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់