• 2018-02-20 06:52:41
  • ព័ត៌មាន

ចំណាយ​ជាង ៦០០ ដុល្លារ​ អាច​ភ្លក់​រសជាតិ SmartTV កម្រាស់​ស្ដើង​​បំផុត​លើលោក​

  • 2018-02-20 06:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន Xiaomi បាន​ប្រកាស​ចេញ​លក់​នូវ​ទូរទស្សន៍ Mi LED Smart TV 4 រចនា​នូវ​កម្រាស់​ខ្លួន​ស្តើង​ជាង​គេ​បំផុត​ក្នុង​លោក​ត្រឹម​តែ ៤.៩ មិល្លីម៉ែត្រ និង​បំពាក់​នូវ​បច្ចេកវិទ្យា​អេក្រង់​កម្រិត 4K HDR ( ៣៨៤០ x ២ ១៦០ ភីកសែល) នៅ Refresh Rate 60Hz ច្បាស់​ត្រជាក់​ភ្នែក ទំហំ ៥៥ អ៊ីញ អាច​ទស្សនា​នូវ​រង្វាស់​មុំ ១៧៨ ដឺក្រេ អម​ទម្ងន់​ខ្លួន​ស្រាល​ល្មម ១៧.២ គីឡូក្រាម។

ប្រើ​នូវ​ប្រព័ន្ធ​សំឡេង​បែប​ចាក់​នូវ​រោងភាពយន្ត Dolby Audio / DTS-HD គាំទ្រ​រន្ធ​ដោត USB 3.0, USB 2.0, HDMI, AV, Ethernet, S/PDIF, ប្រព័ន្ធ Bluetooth 4.0, Wi-Fi 802.11 a/b/g/n និង​ប្រើ​អង្គ​គណនា​ម៉ាស៊ីន​ប្រភេទ Cortex A53 Quad Core ល្បឿន 1.8GHz, RAM 2GB, ROM 8GB។ ត្រៀម​ប្រកាស​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា ចាប់​ពី​ថ្ងៃ ២២ កុម្ភៈ​ត​ទៅ ជាមួយ​តម្លៃ​ ៣៩ ៩៩៩ រូពី ឬ ៦២០ ដុល្លារ​ ប៉ុណ្ណោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់