• 2018-02-19 03:26:43
  • ព័ត៌មាន

នៅ​សិង្ហបុរី​ខ្សត់ណាស់រថយន្ត​មួយ​ទឹក តែ​បើ​ថ្មី​គ្មាន​ក្រោម ៥ មុឺន​ដុល្លារ

  • 2018-02-19 03:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​មួយ​ក្នុង​ពិភពលោក ដែល​ប្រជាជន​ត្រូវ​ចំណាយ​លុយ​ក្រាស់ក្រែល​បំផុត​ក្នុង​ការ​ទិញ​រថយន្ត​ផ្ទាល់​ខ្លួន។ សឹង​តែ​គ្មាន​ពពួក​រថយន្ត​មួយ​តឹក ដោយ​ប្រទេស​អ្នក​មាន​ក្នុង​តំបន់​អាស៊ី​មួយ​នេះ ច្រើន​លក់​តែ​រថយន្ត​ថ្មី ហើយ​តម្លៃ​គ្មាន​ក្រោម ៥ មុឺន​ដុល្លារ។

Sabay ណែនាំ​ឲ្យ​ស្គាល់​រថយន្ត ៥ ម៉ូឌែល មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត គិត​ត្រឹម​ឆ្នាំ ២០១៧។​

១.Mitsubishi Space Star ថ្លៃ ៧៦ ៩៩៩ ដុល្លារ:

តម្លៃ​ខ្ពស់​ជាង​ត្រកូល Mazda 2 ប្រហែល ៥ ពាន់​ដុល្លារ ជំនាន់​ក្រោយ​នៃ​ក្រុមហ៊ុន Mitsubishi មួយ​នេះ រចនា​នូវ​តួ​ខ្លួន​តូច​ល្មម ងាយ​ស្រួល​ក្នុង​ការ​បើកបរ​នៅ​ទីក្រុង ដែល​ ១ លីត្រ​ស៊ី ២៣.៧ គីឡូម៉ែត្រ។​

២.Chery J3 Coupe ថ្លៃ ៧៥ ៩៩៩ ដុល្លារ:

ផលិត​ដោយ​ក្រុមហ៊ុន​ចិន ប្រភេទ​រថយន្ត​ទ្វារ​បួន​មួយ​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​វ័យ​ជំទង់ ៥ នាក់​បាន​យ៉ាង​ទូលាយ ដោយ ១០០ គីឡូម៉ែត្រ ស៊ី ៨.៩ លីត្រ។ បំពាក់​នូវ​ម៉ាស៊ីន Four-cylinder ចំណុះ ១.៦ លីត្រ ស្រប​ពេល​ក្នុង​តួ​រថយន្ត​បំពាក់​កៅអី​ស្រោប​ដោយ​ស្បែក​យ៉ាង​ប្រណីត, មាន​ពង​សុវត្ថិភាព ៦ និង​ឧបករណ៍​បំពង​សំឡេង (Speaker) ៦ គ្រាប់ ប្រើ​ក្បាល​ចាក់ CD។​

៣.Mitsubishi Attrage ថ្លៃ ៧៥ ៩៩៩ ដុល្លារ:

ខុស​ពី​ម៉ូដែល​ខាង​លើ ត្រកូល​រថយន្ត​ជប៉ុន​មួយ​នេះ មាន​ប្រើប្រាស់​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ដោយ​កម្រិត​ស៊ីសាំង ១ លីត្រ ជិះ​បាន ២០.៤ គីឡូម៉ែត្រ។ ម៉ាស៊ីន Three-cylinder ផលិត​កម្លាំង​បាន ១ ១៩៣ សេសេ ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល ១៣.៣ វិនាទី និង​មាន​ល្បឿន​អតិបរមា ១៧៤ គ.ម/ម៉។

៤.Perodua Bezza ថ្លៃ ៦៨ ៨០០ ដុល្លារ:

ថ្វី​បើ​ជា​រថយន្ត​ផលិត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក៏​ពិត​មែន ប៉ុន្តែ​ត្រកូល Bezza នៅ​រក្សា​តម្លៃ​រាង​ខ្ពស់​ដដែល មាន​លក់​ទាំង​ប្រភេទ​ប្រើ​ចង្កឹះ​លេខ​ដៃ ៥ វគ្គ និង​ថែម ២ ពាន់​ដុល្លារ​យក​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៤ វគ្គ។ រត់​ដោយ​កង់​ខាង​មុខ ប្រភេទ​រថយន្ត​ទ្វារ​បួន​ម៉ូឌែល​នេះ កម្រិត​ស៊ីសាំង ២២.៨ គ.ម/លីត្រ។​

៥.Perodua Axia ថ្លៃ ៦៥ ៨០០ ដុល្លារ:

គិត​ត្រឹម​ចុង​ឆ្នាំ ២០១៧ ម៉ូឌែល​មួយ​នេះ ត្រូវ​បាន​គេ​ស្គាល់​ជា​រថយន្ត​ធូរ​ថ្លៃ​បំផុត​ក្នុង​ប្រទេស​សិង្ហបុរី ដោយ​ថោក​ជាង​ខ្ទង់ ១១ ០០០ ដុល្លារ​ធៀប​នឹង Mitsubishi Space Star។ បើ​អ្នក​សម្រេច​ចិត្ត​ពេញ​ចិត្ត​ពពួក​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ថ្លៃ​ដល់ ៦៧ ៨០០ ដុល្លារ។

ប្រភព: https://dollarsandsense.sg/cars-in-2017-these-are-5-cheapest-cars-you-can-buy-in-singapore-right-now/​​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ dollarsandsense ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់