• 2018-01-26 04:24:26
  • ព័ត៌មាន

ងប់​នឹង​ថត Selfie បុរស​ម្នាក់​ត្រូវ​រថភ្លើង​បុកពេញទំហឹង​ស្ដែង​នឹង​ភ្នែក

  • 2018-01-26 04:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​បន្ត​គ្នា​ជុំវិញ​ករណី​បុរស​កំពុង​ថត​ Selfie នៅ​ជាប់​នឹង​ផ្លូវ​ដែក ហើយ​ត្រូវ​បាន​រថភ្លើង​កំពុង​រត់​ក្នុង​ល្បឿន​លឿន​បើក​មក​មុខ​យ៉ាង​ពេញ​ទំហឹង។​ ប្រភព​ពី​អាជ្ញាធរ​ផ្លូវ​ដែក​ក្នុង​ប្រទេស​ឥណ្ឌា បាន​បង្ហើប​ពី​អត្តសញ្ញាណ​នៃ​ជន​រងគ្រោះ ដោយ​មាន​អាយុ ២៥ ឆ្នាំ​ឈ្មោះ Shiva Kumar

គាប់​ជួន​ពេល​ដែល​មិត្តភ័ក្ដិ​របស់ Kumar ថត​វីដេអូ​អំឡុង​ពេល​កើត​ហេតុ គេ​ក៏​បាន​ស្រែក​ព្រមាន​និង​ហាម​ឲ្យ​គាត់​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​ដែក ប៉ុន្តែ​គាត់​បែរ​ជា​មិន​ស្ដាប់។

យោង​តាម​សារព័ត៌មាន Indian Express បាន​ចុះ​ផ្សាយ​ថា "រថភ្លើង​បាន​បុក​គាត់​ខ្ទាត​យ៉ាង​ពេញ​ទំហឹង ហើយ​របួស​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ដៃ​ខាង​ស្តាំ, ក្បាល​និង​ទ្រូង ប៉ុន្តែ​មិន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ទេ"។​

វីដេអូ​របស់​គាត់​ត្រូវ​បាន​គេ​បង្ហោះ​លើ​គេហទំព័រ YouTube កាល​ពី​ថ្ងៃ​ពុធ ហើយ​បន្ត​ចែកចាយ​ទៅ​បណ្តាញ​សង្គម Facebook និង Twitter រហូត​រក​បាន​អ្នក​ទស្សនា​រាប់​សែន​នាក់។

ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់