• 2018-01-13 07:20:00
  • ព័ត៌មាន

Subaru បង្ហាញរថយន្តប្រើ​បច្ចេកវិទ្យា​ EyeSight នៅ​ Singapore Motor Show ២០១៨

  • 2018-01-13 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ូធ័រអ៊ីម៉េជ ​បាន​ដាក់​បង្ហាញ​រថយន្ត​ ថ្មី​បំផុត​ Subaru Outback និង XV ក្នុងកម្មវិធី Singapore Motorshow ឆ្នាំ​ ២០១៨ ដែល​ជា​រថយន្ត​មាន​បំពាក់​បច្ចេកវិទ្យា​​ថ្មី​ EyeSight ដំបូង​គេ​ រួម​ទាំង​បច្ចេកវិទ្យា​ Subaru Global Platform ផង​ដែរ។

Subaru Outback បានផ្លាស់ប្តូរមុខមាត់ថ្មី ជាមួយការរចនាកាងខាងមុខ និង ប៉ាណាខាងមុខថ្មីដែលមានគុណភាពខ្ពស់ និងរូបរាង កាន់តែរឹងមាំជាងមុន។ សំរាប់យ៉ាន់កង់វិញ រចនាថ្មីស្អាត និងស្តើងជាងមុន ដែលធ្វើអោយរថយន្តធ្វើដំណើរស្របនឹងលំហូរខ្យល់បានល្អ។

មុខងារថ្មីៗជាច្រើន ត្រូវបានបន្ថែមដូចជា រន្ធUSB ​នៅ​ខាង​ក្រោយ​ថត​កណ្តាល និង​មីក្រូ​បន្ថែមដើម្បីអោយមុខងារស្គាល់តាមការបញ្ជាសំឡេង។ រថយន្ត​នេះ​ ក៏បានរចនាដោយផ្តល់ព័ត៌មានជាច្រើនជាងមុន ដោយបំពាក់ Touch Screen ៨ ​អ៊ីញ​ អាចភ្ជាប់ជាមួយទូរស័ព្ទ និង អាចប្រើប្រាស់ Apps ថ្មីៗរបស់ Apple CarPlay និង Android បាន។ សមត្ថភាពនៃការស្គាល់សំឡេង​របស់​វា​ នឹងអាចបញ្ជាដោយមិនចាំបាច់ប្រើដៃចុច កាត់បន្ថយសកម្មភាពពេលបើកបរ និង បង្កើនសុវត្ថិភាពជាងមុន។

Subaru Outback បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ​ ២,៥ លីត្រ​ បង្កើន​ចរន្ត​ឆ្លាស់ ដែល​ធ្វើ​អោយ​ស៊ី​សាំង​កាន់​តែ​តិច​ជាង​មុន។ បន្ថែម​ពី​នេះ ទម្ងន់​ម៉ាស៊ីន​ត្រូវ​បាន​កាត់​បន្ថយ​ ៨% តាម​រយៈ​ការ​កែប្រែ​ទម្រង់​របស់​ចរន្ត​ឆ្លាស់​នេះ។

​មាន​ប្រើ​ប្រអប់​លេខ CVT ដែល​មាន ៧ វគ្គ​ និង​អាច​ប្រើ​លេខ​ដៃ​បាន ដោយ​កម្លាំង​ម៉ាស៊ីន​ឆ្លើយ​តប​ប្រសើរ​ជាង​មុ​ន ​ពេល​បើកបរ​មាន​អារម្មណ៍​ដូច​បើក​រថយន្ត​ស័្ពរ​អ៊ីចឹង។ ប្រអប់​លេខ​នេះ ក៏​ប្រើ​ប្រាស់​ច្រវាក់​ខ្លី​ជាង​មុន ជួយ​កាត់​បន្ថយ​សំឡេង​ញ័រ​ និង ស៊ី​សាំង​តិច​ជាង​មុន​ប្រហែល​ ៣%។

Subaru Outback ​មាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា ៖

EyeSight ៖ ជាប្រព័ន្ធជំនួយការបើកបរដោយមានមុខងារជាច្រើន ជួយអ្នកបើកបរកាន់តែមានសុវត្ថិភាពរាល់ការធ្វើដំណើរ។

STABLEX-Ride System ៖ បន្ថែមលំនឹងលើដៃចង្កូតអោយកាន់តែប្រសើរ និងកាត់បន្ថយការអិលពេលបត់រថយន្ត។

X-MODE ៖ បន្ថែមសមត្ថភាពក្នុងការគ្រប់គ្រម៉ាស៊ីន ប្រព័ន្ធបើកបរ Symmetrical All-Wheel Drive និង គ្រប់គ្រងហ្រ្វាំង បង្កើនសមត្ថភាពបើកបរកាន់តែមានសុវត្ថភាពគ្រប់ស្ថានភាពផ្លូវ។

បន្ថែមពី​នេះ​ Subaru Outback ក៏បានបំពាក់ជាមួយចង្កៀងមុខរេតាមចង្កូត ដែលភ្លើងចង្កៀងនឹងរេតាមកង់ពេលបើកបរពេលយប់ ងាយស្រួលមើលពេលបើកបរ និង បង្កើនសុវត្ថិភាពខ្ពស់ជាងមុន។ សំរាប់ផ្នែកខាងមុខ អាចមើលឃើញងាយស្រួលជាងមុន ដោយបំពាក់កាមេរ៉ាទាបជាងមុនក្រោមប៉ាណាមុខ និង ជាមួយកញ្ចក់ចំហៀង ដែលអាចអោយអ្នកបើកបរមើលឃើញរថយន្តមកពីចំហៀងបានងាយស្រួល ទោះស្ថិតក្នុងស្ថានភាពចង្អៀតក៏ដោយ។

បន្ថែមលើពណ៌បច្ចុប្បន្ន Outback នឹងមានជំរើសពណ៌ថ្មីសំរាប់ជ្រើសរើស​ចំនួន​ ៣ ពណ៌​រួម​មាន​ ​ពណ៌​បៃតង, ក្រហម និង​ពណ៌​ត្នោត។

និយាយ​ពី​រថយន្ត​ Subaru XV ឆ្នាំ​ ២០១៨ ​វិញ​ ជា​ស៊េរី​ឆ្នាំ​ដែល​បាន​រចនារូបរាងថ្មី ចាប់​តាំង​ពី​ចេញលក់ដំបូង​នៅ​ឆ្នាំ ២០១២ ​មក។ Subaru XV ថ្មីនេះ​​មាន​ប្រភេទម៉ាស៊ីន​ចំណុះ​ ២,០ លីត្រ​ និងបំពាក់ជាមួយបច្ចេកវិទ្យា EyeSight និង​មាន​បំពាក់​ ដោយតួរថយន្តជំនាន់ថ្មី Subaru Global Platform ដែល​ជួយអោយការបើកបរកាន់តែមានទំនុកចិត្ត ​ផាសុកភាព និង លំនឹងមួយកំរិត ថែមទៀត។

ចំណុច​​ពិសេសៗ​របស់​ Subaru XV 2.0i-S មាន​ដូច​ជា ៖

EyeSight Driver Assist Technology Subaru Global Platform 2.0L Direct Injection Boxer Engine ប្រព័ន្ធបើកបរ Symmetrical All-Wheel Drive ជាមួយ X-MODE កង់ស្ព័រ 18 អ៊ិង បំពាក់ជាមួយរូបរាងថ្មីឥតខ្ចោះទាំងខាងក្នុង និង ខាងក្រៅ បន្ថែមមុខងារថ្មី ចង្កៀងមុខរេតាមចង្កូត

Subaru XV 2.0i-S បំពាក់ជាមួយប្រព័ន្ធ Direct Fuel Injection ដែលមានកំឡាំងខ្លាំង ១៥៦ សេះ។ ម៉ាស៊ីន​ចំណុះ​ ២,០ លីត្រ​ថ្មីនេះ ត្រូវបានច្នៃប្រឌិតអោយកាន់តែប្រសើរជាងមុន ស្រាលជាងមុន ១២ គីឡូក្រាម​ និង បំពាក់ដោយ Direct Injection កំលាំងខ្លាំងជាមុន និង ស៊ីសាំង រឹតតែតិច។ ប្រអប់លេខ Lineartronic ក៏មានទម្ងន់ស្រាលជាងមុន ៧,៨ គីឡូក្រាម​ ដោយប្រអប់លេខ ៧ វគ្គ​ ឡើងចុះអូតូ និង អាចប្រើលេខ ដៃបាន។

បន្ថែមពីលើប្រព័ន្ធ EyeSight និង កំរិតសុវត្ថិភាពប្រសើរជាងមុន រចនាសម្ព័ន្ធរបស់តួរថយន្តជំនាន់ថ្មី SUBARU Global Platform ក៏បានធ្វើអោយកាន់តែប្រសើរឡើងដល់សុវត្ថិភាពបង្ការទុកជាមុន ជាមួយតួរថយន្តដ៏រឹងមាំ ដោយប្រើប្រាស់ដែកស្វិតកំរិតខ្ពស់។ កត្តាទាំងនេះហើយ កាត់បន្ថយគ្រោះថ្នាក់​ពី​ការប៉ះទង្គិច​បាន​​ប្រសើរ​ជាង​ម៉ូដែលមុន ៤០%៕

អត្ថបទ៖ សុខហេង

មតិយោបល់